កំលាំងគណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ បង្ក្រាប ទីតាំងណេតបង្កប់ល្បែងភ្នាល់បាល់និងហ្គេមស៊ីងសង ដោយបានឃាត់ខ្លួនមនុស្ស១២នាក់ និងដកហូតវត្ថុតាងមួយទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ សហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់ លេងភ្នាល់បាល់ និងហ្គេមតាមអនឡាញ Internet Online មួយកន្លែង ស្ថិតនៅក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំង បានធ្វើការឃាត់ខ្លួន មនុស្ស ចំនួន១២នាក់ ក្នុងនោះមានក្មេង ០៤ នាក់ (ស្រី០ ៣នាក់) និងដកហូតវត្ថុតាង កុំព្យូទ័រ១៩គ្រឿង ស៉ីប៊ីយូ១៩គ្រឿង និងម៉ូន័រទ័រ១៩គ្រឿងផងដែរ។

បច្ចប្បន្ននេះ មនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បណ្ដោះអាសន្ន ដើម្បីអនុវត្តតាមនីតិវិធីជាបន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *