ស្គាល់អត្តសញ្ញាណយុវជន​ម្នាក់​បំផ្ទុះ​គ្រាប់បែក​នៅ​លើ​អូ​ប័​រ​១​គ្រឿង​ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​

បាត់ដំបង​ ៖​ បុរសម្នាក់ដែលបានបាត់បង់ជីវិត ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​លើអូប័រ បណ្តែតក្នុងស្រះទឹក ត្រង់​ចំណុច​ក្នុង​បរិវេណ​វិមាន​រំលឹក​គុណ​វីរ​យុទ្ធ​ជន​ពលី​ ស្ថិត​ក្នុង​ក្រុម​ទី​៧​ ភូមិ​បែក​ចាន​ថ្មី​ សង្កាត់​ ព្រែក​ព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ បង្កការភ្ញាក់ផ្អើលនៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​០៦​និង​៣០​នាទី​ ឥឡូវស្គាល់អត្តសញ្ញាណហើយ ។

លោក​វរសេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែ​ន​ អធិការ​ក្រុង​បាត់ដំបង​ បាន​ដឹក​នាំកម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​កន្លែង​កើតហេតុ​ទើប​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក​នៅ​ក្នុង​ទឹកស្រះ​ ហើយស្រាវជ្រាវដឹងថា ជន​រង​គ្រោះ​ឈ្មោះ​ ចិន​ ធូ​រ៉េ​ន​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ប្រគាប​ ឃុំ​រូង​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ។​

​តាម​ការ​បញ្ជាក់​របស់​សាច់ញាតិ​របស់ជនរងគ្រោះបានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មក​ស្នាក់​នៅ​ (​មក​លេង​)​ នៅផ្ទះ​របស់​ឈ្មោះ​ ឌុ​ល​ បាន​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ ដែល​នៅ​សម្អាត​ក្នុង​បរិវេណ​វិមាន​រំលឹក​គុណ​វិ​រៈ​យុទ្ធ​ជន​ពលី​ ។​ ក្រោយមកមិនដឹងជាមានវិបត្តិអ្វី ស្រាប់តែជន​រង​គ្រោះ​បាន​ធ្វើ​អត្តឃាត​បំផ្ទុះ​គ្រាប់បែក​របួស​ធ្ងន់ធ្ងរ​ រួចលិច​ទឹក​ស្លាប់​បាត់បង់​ជីវិត​ដោយ​ខ្លួនឯង​តែម្តង ។ 

​ចំពោះករណី​នេះ​ នគរបាល​ក្រុង​បាត់ដំបង​ បាន​ធ្វើការ​ស្រាវជ្រាវ​ និង​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ បាន​សន្និដ្ឋាន​ថា​ «ជន​រង​គ្រោះ​ពិតជាបាន​ធ្វើ​អត្តឃាត​បំផ្ទុះ​គ្រាប់បែក​របួស​ធ្ងន់ធ្ងរ​ ហើយលិច​ទឹក​ស្លាប់​បាត់បង់​ជីវិត​ដោយ​ខ្លួនឯង​ពិតមែន»។​ 

បន្ទាប់​មក​សមត្ថកិច្ចបានបាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕(ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *