ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះ២ខ្នង នៅខណ្ឌកំបូល

ភ្នំពេញ ៖ លំនៅដ្ឋាន២ខ្នងបានរងការឆាបឆេះ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយ ផ្លូវBT៤២ សង្កាត់ប្រទះឡាង ខណ្ឌកំបូល  រាជធានីភ្នំពេញ ។

សមត្ថកិច្ចឱ្យដឹងថា លំនៅដ្ឋានខាងលើ ប្រភេទសំណង់ ឈើលើថ្មក្រោម ប្រក់ស័ង្កសី ទំហំ០៦ម៉ែត្រ x ០៨ម៉ែត្រ មានម្ចាស់ឈ្មោះហេង រ៉ាវី ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរ លក់ចាប់ហួយ ហើយរាលដាលទៅដល់ ផ្ទះ១ខ្នងទៀត ខូចខាតសម្ភារៈលក់ដូរ នឹងផ្ទះអស់ទាំង ស្រុង ( ទំហំ០៦ម៉ែត្រ ×០៨ម៉ែត្រ) ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះពុំបណ្ដាលឱ្យរងគ្រោះដល់មនុស្សឡើយ ហើយមូលហេតុ ដោយសារឆ្លងចរន្តអគ្គីសនី  ។ សមត្ថកិច្ចបានអន្តរាគមន៍ បាញ់ពន្លត់ចប់​ នៅម៉ោង ៨និង៥៨នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *