ឆក់ទូរស័ព្ទយកទៅលក់បានលុយ រួចសង្ងំដេកខន់ដូបានជិត៥ម៉ោង សមត្ថកិច្ចឡោមព័ទ្ធចាប់បាន

ភ្នំពេញ ៖ ក្រោមការបញ្ជារពីលោក វរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲកម្លាំង ស្រាវជ្រាវតាមជំនាញ និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់ និងនារីជាសង្សារ៣នាក់ ក្នុងបន្ទប់ខន់ដូលេខ ១០០៤ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤និង៥០នាទីល្ងាច ថ្ងៃទី២៣ មីនា ២០២៣ ។ 

ហេតុការណ៍ឆក់ទូរស័ព្ទនេះ កើតឡើងនៅវេលាម៉ោង១២ ថ្ងៃត្រង់ទី ២៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយជនរងគ្រោះមានឈ្មោះ សាយ ស្រីផល អាយុ១៨មុខរបរលក់ដូរ ជិះម៉ូតូមួយគ្រឿង បាត់បង់ទូរស័ព្ទដៃម៉ាក IPhone XS Max ។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យ៣នាក់ ទី១ឈ្មោះ ឃាម សុខបញ្ញា ទី២ អ៊ុន លីរ៉ាវុធ ទី ៣ វិរៈ ដារូ ដោយឡែកនារី៣ នាក់ផ្សេងទៀតមិនទាន់រកឃើញមានការពាក់ព័ន្ធ រង់ចាំការសាកសួរ ពីសមត្ថកិច្ចជំនាញ ។

មុនកើតហេតុ ជនសង្ស័យ២នាក់ ជិះម៉ូតូ ពាក់ស្លាកលេខ ភ្នំពេញ 1JM-3695 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាកIPhone XS Max ពីនារីរងគ្រោះ កំពុងជិះម៉ូតូបណ្តើរ និយាយទូរស័ព្ទបណ្តើរ បានសម្រេច នៅផ្លូវចំណុចកើតហេតុរួច រួចយកទៅលក់បានលុយ៧០$ និងត្រលប់មកស្នាក់នៅបន្ទប់ខន់វិញ ។ 

រហូតដល់ម៉ោងជិត៥ល្ងាចថ្ងៃដដែល សមត្ថកិច្ចបានស្រាវជ្រាវ និងក្តោបបានព័ត៌មានកន្លែងស្នាក់នៅ របស់ជនសង្ស័យ ទើបមានការចុះឃាត់ខ្លួនក្រុុមជនសង្ស័យបានជោគជ័យតែម្តង ៕ ដោយ ៖ សំណា ៩៦

Leave a Reply

Your email address will not be published. Required fields are marked *