ជាងផ្សារ៉េសាវ័រប្រេងមិនប្រយ័ត្ននិងខុសបច្ចេកទេសឆេះឡានធំអស់មួយគ្រឿង

ព្រៃវែង ៖ មានករណីអគ្គិភ័យឆាបឆេះ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បណ្តាលមកពីជាងផ្សារ៉េសាវ័រប្រេងមិនប្រយ័ត្ននិងខុសបច្ចេកទេស ទើបបណ្តាលឱ្យឆេះ កើតឡើងនៅវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី២៩មីនាឆ្នាំ២០២៣នេះនៅចំណុចផ្សារកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

សមត្ថកិច្ចនិយាយថា រថយន្តដែលឆេះម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ស្វាយរៀង 3A-7899 ជារបស់ឈ្មោះ សុខសីឡា ភេទប្រុស អាយុ៦៣ឆ្នាំ នៅក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សឹង និងរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿងរបស់រថយន្តអធិការដ្ឋានស្រុកព្រះស្ដេច, ស្រុកកំពង់ត្របែក ,ស្រុកបាភ្នំ និងអធិការដ្ឋាននគរបាលស្រុកពាមរក៍ បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ ប្រើប្រាស់ទឹកអស់ ៤ រថយន្ត ទើបធ្វើឱ្យភ្លើងរលត់ ១០០ ភាគរយ ។ 

សមត្ថកិច្ចបន្តថា មូលហេតុបណ្តាលឱ្យឆាបឆេះរថយន្តខាងលើ មកពីជាងឈ្មោះ ទឹម ខែមរិន ផ្សារ៉េសាវ័រប្រេងមិនប្រយ័ត្ននិងខុសបច្ចេកទេស ទើបបណ្តាលឱ្យឆេះតែម្តង។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអ្នកលឿង ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *