ចាប់ខ្លួនបានហើយ ជនដៃដល់ ចាក់សម្លាប់បុរសម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ជនដៃដល់ចាក់សម្លាប់បុរសរត់ម៉ូតូឌុប ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ការិយាល័យកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ សហការជាមួយ​ ស្នងការ​ដ្ឋាន​នគបាលរាជធានីភ្នំពេញ​ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអធិការដ្ឋាននគរបាលស្រុកមេសាង ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅចំណុចផ្ទះម្តាយជនសង្ស័យ វេលាម៉ោង១ថ្ងៃត្រង់​ នៅផ្ទះម្តាយឯស្រុកកំណើតជនសង្ស័យ​ ស្ថិតក្នុង​ ភូមិឫស្សីស្បាត​ ឃុំព្រៃខ្នេះ​ ស្រុកមេសាង​ ខេត្តព្រៃវែង។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ប៉ុន វ៉ុន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងធ្លាប់ជាប់ពន្ធនាគារ ម្តងករណី ដុតបំផ្លាញទ្រព្យសម្បតិ្តអ្នកដ៏ទៃ (ដុតផ្ទះ)។ រីឯជនរងគ្រោះ មានឈ្មោះ គីម ប្រាក់ ភេទប្រុសអាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលលេខ៤B នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

តាមចម្លើយសារភាពជនសង្ស័យបានអោយដឹងថា នៅថ្ងៃកើតហេតុ ព្រឹកថ្ងៃទី២៧ ឧសភា ២០២៣ ខ្លួននិងជនរងគ្រោះបាន ផឹកស៊ីជាមួយគ្នានៅបន្ទប់ជួលជនរងគ្រោះ និងបានយក Speaker(បាស់) តំលៃជាង១០០ដុល្លា ទៅចាក់ស្តាប់ និងច្រៀង រហូតដល់ម៉ោងជិត១១ ជនសង្ស័យបានត្រឡប់មកបន្ទប់ ជួលវិញដើម្បីដាំបាយឲប្រពន្ធរួចខ្លួនក៏ទៅផឹកស៊ីជាមួយជនរងគ្រោះវិញ រហូតដល់ម៉ោងប្រហែល២រសៀល ខ្លួនបានត្រឡប់ទៅបន្ទប់ជួលម្តងទៀតដើម្បីសំរាក ប៉ុន្តែមិនបានយកធុងបាស់មកវិញទេ ។ ជនសង្ស័យបន្តថា លុះវេលាម៉ោងកើតហេតុ នៅវេលា ម៉ោង៦និង៤០នាទី ថ្ងៃខែឆ្នាំដដែល ខ្លួនបានទៅបន្ទប់ជនរងគ្រោះដើម្បីទៅយកធុងបាស់ តែពេលទៅដល់ ជួបប្រពន្ធជនរងគ្រោះ តែប្រពន្ធជនរងគ្រោះមិនអោយ និងបានទាស់ពាក្យសម្តីគ្នា ហើយប្រពន្ធជនរងគ្រោះយកដំបងមកគំរាមខ្លួន ទើបខ្លួនទៅយកកាំបិតមកគំរាមដើម្បីសុំធុងបាស់មកវិញ ។ ជុំវិញការជម្លោះរឿងធុងបាស់ កាន់តែក្តៅដូចបាយពុះ ធ្វើឲភាគីទាំងសង្ខាង ក្តៅចិត្តរៀងៗខ្លួន ក៏ប្រតាយប្រតប់គ្នា មាន ជនរងគ្រោះ ប្រពន្ធជនរងគ្រោះ និងជនសង្ស័យ ក៏ចាក់ត្រូវជនរងគ្រោះ៣ទៅ៤កាំបិត រួចជនសង្ស័យក៏បាន ជិះម៉ូតូគេចខ្លួនតែម្តង ។

លុះដល់នៅថ្ងៃទី៣០ ឧសភា ២០២៣ នេះ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវកំណត់មុខ តាមឃាត់ខ្លួនជនសង្ស័យយកមកសួរនាំតែម្តង បច្ចុប្បន្នជនសង្ស័យ ត្រូវបានជំនាញធ្វើការសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់៕ ដោយ: សំណាង ៩៦

Leave a Reply

Your email address will not be published. Required fields are marked *