រថយន្តសណ្តោងកុងតឺន័រ បើកបុករះរថយន្ត៩គ្រឿង បណ្តាលឱ្យបាត់បង់ជីវិតម្នាក់ និង របួស២នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៤

កំពង់ស្ពឺ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅលេីកំណាត់ផ្លូវជាតិ​លេ​ខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤​ រថយន្តបុករះពីក្រោយរថយន្ត​ឈប់រង់ចាំការបញ្ជាចរាចរណ៍​ ​៩គ្រឿង​ នៅចំណុចក្បែរចំណោទ លោកយាយម៉ៅពេជ្រនិល​ ក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិ​ល​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោ​ង២និង២០នាទីរសៀល បណ្តាលឱ្យមនុស្សបាត់បង់ជីវិតម្នាក់, របួសធ្ងន់០២ នាក់ និង ខូចខាតរថយន្ត៩គ្រឿង ។

សមត្ថកិច្ចបានឱ្យដឹងថា មុនកេីត​ហេតុមានរថយន្ដមួយគ្រឿង​ ម៉ាកFREIGHT L​IN​CE​R ពណ៌ស ពាក់ស្លាកលេភ្នំពេញ3D-0827 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ4A-5446 បានបេីកមកបុករះរថយន្ដជាច្រេីនគ្រឿងដែលឈ​ប់ចតរង់ចាំការសម្រួលចរាចរណ៍ក្នុងខណៈពេលក្រុមការងារជួសជុលស្ថាបនាផ្លូវជាតិលេខ៤​ កំពុ​ងតែបញ្ជាចរាចរណ៍ជូនអ្នកដំណេីរតាមផ្លូវជាតិលេខ​៤​ បានទៅមកម្ដងម្ខាង។ 

ក្រោយបង្កគ្រោះថ្នាក់អ្នកបេីកបររថយន្ដបានគេច​ខ្លួន ហើយបច្ចុប្បន្នកម្លាំងនគរបាល បានធ្វេីការស្រាវ​ជ្រាវស្វែងរកម្ចាស់ក្រុមហ៊ុននិងអ្នកទទួលខុសត្រូវដេីម្បីធ្វេីការ តាមនីតិវិធី​ ហើយរថយន្ដដែលរងគ្រោះធ្ងន់ធ្ងរមានចំនួន ៣គ្រឿង​ រថយន្ដដែលរងគ្រោះតិច​តួចស្រាលៗ ម្ចាស់បានយកទៅជួសជុលដោយខ្លួនឯង​។ ចំណែកសពនិងអ្នករងរបួសក្នុងហេតុការណ៍​ខាងលេីបានប្រគល់ជូនក្រុមគ្រួសារនិងបញ្ជូនទៅ​សង្រ្គោះព្យាបាលនៅមន្ទីរពេទ្យខេត្ដកំពង់ស្ពឺ ។

បន្ទាប់មកកម្លាំងនគរបាលចរាចរណ៍​ ស្រុកភ្នំស្រួច​ បានយកវត្ថុតាងមធ្យោបាយបង្កម​ករក្សាទុកនៅ​ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីចំណាត់ការកសាងសំណុំរឿងតាមនីតិវិធី៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *