បរទេស ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអំពាវនាវកាលពីថ្ងៃចន្ទឱ្យប្រជាជនអាមេរិករួបរួមគ្នាត្បិតមានការខ្វែងគំនិតគ្នាខាងនយោបាយដ៏ជូរចត់ ខណៈសហរដ្ឋអាមេរិកប្រារព្ធខួបលើកទី ២២ នៃការវាយប្រហារ១១កញ្ញា របស់ពួកអាល់កៃដា។

ស្នូរកណ្តឹងបានរោទ៍ ហើយឈ្មោះមនុស្សជិត ៣.០០០ នាក់ត្រូវបានអាននៅក្នុងពិធីដ៏ស្រងូតស្រងាត់ក្នុងទីក្រុងញូវយ៉កវ៉ាស៊ីនតោន និង រដ្ឋផេនស៊ីលវ៉ានៀ ដែលជាកន្លែងយន្តហោះដែលប្លន់បាន បានបើកការវាយប្រហារ។
លោកចូ បៃដិនបាននិយាយនៅឯមូលដ្ឋានទ័ពអាមេរិក នាទីក្រុងអាខូរ៉េច (Anchorage) រដ្ឋអាឡាស្កា ខណៈគាត់ធ្វើដំណើរត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា និងវៀតណាមថា «សូមគោរពថ្ងៃទី ១១ ខែកញ្ញា ដោយបន្តជំនឿរបស់យើង ចំពោះគ្នាទៅវិញទៅមកឡើងវិញ។ យើងមិនត្រូវបាត់បង់ស្មារតីឯកភាពជាតិទេ ដូច្នេះសូមទុករឿងនេះជាបុព្វហេតុទូទៅនៃសម័យកាលរបស់យើង»។

ការថ្លែងនៅពីមុខទង់ជាតិដ៏ធំ លោកបៃដិនបានបន្ថែមថា «អំពើភេរវកម្ម រួមទាំងអំពើហិង្សាផ្នែកនយោបាយនិងមនោគមវិជ្ជា គឺផ្ទុយពីអ្វីដែលយើងឈរការពារសម្រាប់ប្រជាជាតិមួយ»។
សុន្ទរកថារបស់លោកបៃដិន ថ្លែងឡើងខណៈដែលសហរដ្ឋអាមេរិក កាន់តែមានការបែងចែកគ្នា ជាមួយនឹងភាពតានតឹង កើនឡើងនៅពេលដែលលោកបៃដិនរបស់គណបក្សប្រជាធិបតេយ្យ ទំនងជាឈានទៅរកការប្រកួតប្រជែងបោះឆ្នោតឡើងវិញនៅឆ្នាំក្រោយជាមួយអតីតប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ៕(ប្រែសម្រួលដោយ លោកសំណាង)
