លោកគីម ជុងអ៊ុន ធ្វើទស្សនកិច្ច នៅរោងចក្រផលិតយន្តហោះចម្បាំងរុស្ស៊ី

បរទេស ៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នឹងធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ វ៉្លាឌីវ៉ូស្តូក (Vladivostok) នៅចុងភាគខាងកើត ដើម្បីមើលកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី ខណៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការក្នុងស្រុករបស់លោកបាននិយាយកាលពីថ្ងៃសៅរ៍នេះថា «លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរោងចក្រផលិតយន្តហោះចម្បាំងទំនើបបំផុតរបស់រុស្ស៊ី»។

បើតាមដំណើររបស់លោកគីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី ដែលគូសបញ្ជាក់ដោយកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានបង្កឱ្យមានការព្រួយបារម្ភដល់លោកខាងលិចអំពីសម្ពន្ធមិត្តអាវុធដែលក្នុងនោះអាវុធរបស់កូរ៉េខាងជើង នឹងបន្ថែមសាំងលើសង្រ្គាមរបស់លោកពូទីននៅអ៊ុយក្រែន និងបច្ចេកវិជ្ជារុស្ស៊ីហើយជំរុញការគំរាមកំហែង ដែលបង្កឡើងដោយកម្មវិធីនុយក្លេអ៊ែរយោធារបស់លោកគីម។

បន្ទាប់ពីជួបជាមួយលោកពូទីន នៅឯកំពង់ផែអវកាសសំខាន់របស់រុស្ស៊ី ជាទីតាំងដែលជាប់ទាក់ទងនឹងបំណងចង់បានរបស់លោកគីមសម្រាប់ជំនួយរបស់រុស្ស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីទទួលបានឧបករណ៍ស៊ើបការណ៍អវកាស និងបច្ចេកវិជ្ជាមីស៊ីល មេដឹកនាំកូរ៉េខាងជើង បានបង្ហាញខ្លួនឡើងវិញកាលពីថ្ងៃសុក្រនៅទីក្រុងកំសំម៉ូសក៍ អនអាមួ (Komsomolsk-on-Amur) នៅចុងភាគខាងកើត សម្រាប់ដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតយន្តហោះចម្បាំង Su-57 របស់រុស្ស៊ី។

តាមអ្នកជំនាញបាននិយាយថា កិច្ចសហប្រតិបត្តិការយោធាដ៏មានសក្តានុពលរវាងប្រទេសទាំងពីរ អាចរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មកម្លាំងទ័ពអាកាសហួសសម័យរបស់កូរ៉េខាងជើង ដែលពឹងផ្អែកលើយន្តហោះចម្បាំងដែលត្រូវបានបញ្ជូនពីសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។

យោងតាមផែនការរបស់លោកគីម ក្នុងការមើលកប៉ាល់កងទ័ពជើងទឹករុស្ស៊ីនៅទីក្រុងវ៉្លាឌីវ៉ូស្តូក អាចជាតម្រុយមួយទៀតអំពីអ្វីដែលគាត់ចង់បានពីរុស្ស៊ី ដោយប្រហែលជាថ្នូរនឹងការផ្គត់ផ្គង់គ្រាប់ដើម្បីបំពេញឃ្លាំងបម្រុងដែលថយចុះរបស់លោកពូទីន ខណៈដែលការលុកលុយរបស់គាត់នៅអ៊ុយក្រែនបានក្លាយជាសង្គ្រាមយុទ្ធសាស្ត្រមួយទៅហើយ។

លោកគីម ជុងអ៊ុន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកងទ័ពជើងទឹករបស់គាត់ដើម្បីទប់ទល់នឹងនាវាកងទ័ពជើងទឹកកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក ដែលកំពុងពង្រីកសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ដើម្បីប្រឆាំងនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់កូរ៉េខាងជើង៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *