ប្រមូលក្មេងទំនើងប្រុសស្រី ៩នាក់ នៅស្រុកកៀនស្វាយ មកអប់រំ

កណ្តាល ៖ ក្រុមក្មេងទំនើងប្រុសស្រី៩នាក់ប្រមូលផ្តុំគ្នាផឹកស្រាថ្នាំ ស្រែកឡូឡារំខានដំណេកអ្នកជិតខាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០និង២០នាទីយប់ នៅចំណុចក្នុងដីឡូត៏របស់ឈ្មោះចន ហេង ភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចនិយាយថា ក្មេងទំនើងទាំង៩នាក់រួមមាន ១-ឈ្មោះជឿន ភារក្ស ភេទប្រុស អាយុ១៩ឆ្នាំ ,២-ឈ្មោះចាន់ ដារ៉ូភេទប្រុស អាយុ១៨ឆ្នាំ ,៣-ឈ្មោះភ័ណ ជីវ៉ា ភេទប្រុសអាយុ១៦ឆ្នាំ ,៤-ឈ្មោះយឿន ម៉េងហាក់ ភេទប្រុសអាយុ១៨ឆ្នាំ ,៥-ឈ្មោះផល ផាន់ណា ភេទប្រុស មុខរបរលក់សាច់ជ្រូក ,៦-ឈ្មោះលឹម ចាន់នី ភេទស្រី អាយុ១៥ឆ្នាំមុខរបរសិស្ស , ៧-ឈ្មោះប្រុស នីតា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ សិស្ស,៨-ឈ្មោះអុឹម ស្រីលក្ខ័ ភេទស្រីអាយុ២៣ឆ្នាំ មុខរបររត់តុ និង៩-ឈ្មោះអុល គីមយ៉ឹ ភេទស្រី អាយុ១៩ឆ្នាំ មុខរបររត់តុ ។

សមត្ថកិច្ចបន្តថា ដោយមានការអនុញ្ញាតពីលោកជំទាវ ស៊ូ សុជាតិតា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ឱ្យនគរបាលស្រុកកៀនស្វាយ ធ្វើការអប់រំ ណែនាំដល់ក្មេងទំនើងទាំង០៩នាក់ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ រួចបករគល់ឱ្យអាណាព្យាបាលមកទទួលយកទៅផ្ទះវិញ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *