កាម៊រីហាយប្រ៊ីត​ឆ្លងផ្លូវបត់ក្រោយ​ ត្រូវHILUX Revo បុកចំពាក់កណ្តាល​ អូសជា​ច្រេីន​ម៉ែត្រ​

ភ្នំពេញ​ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានឡេីង​រវាងរថយន្ត Hilux Revo បេីកបោះពួយលឿនដូចហោះ​ បានជ្រុលទៅបុករថយន្ត CAMRY LE (កាម៊រីហាយប្រ៊ីត​)​ កំពុងបត់ត្រឡប់ក្រោយ​ បានពាក់កណ្ដាលផ្លូវ​ចំពេញទំហឹង​ អូសជាច្រេីនម៉ែត្រ​ បណ្ដាលឲ្យរងការខូចខាត​រថយន្តទាំងពីរគ្រឿងយ៉ាងដំណំ តែមិនបណ្ដាលឲ្យអ្នកបេីកបររថយន្តទាំងពីរគ្រឿងរបួសទេ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណរណ៍ខាងលេីនេះបានកេីតឡេីងនៅវេលាម៉ោងជាង៣ទៀបភ្លឺ​ ឈានចូលថ្ងៃអង្គារ ទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ នៅចំណុច​ផ្លូវភ្លោះ មុខវិទ្យាល័យ​ជាស៊ីម​ជ្រោយចង្វា​រ សង្កាត់ជ្រោយចង្វា​រ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​​ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង​ ម៉ាក CAMRY LE ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AY-9950 បេីកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ​ម្នាក់​ បានធ្វើដំណើរតាមបណ្ដោយផ្លូវភ្លោះ ទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ​ មុខខ្លោងទ្វាវិទ្យាល័យជាស៊ីមជ្រោយចង្វារ បានបត់ឆ្វេង​ បំណងត្រឡប់ក្រោយ បានពាក់កណ្ដាលផ្លូវ ស្រាប់តែរថយន្តមួយគ្រឿងទៀត​ ម៉ាក​ TOYOTA Hilux Revo ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-8383 បេីកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ​ម្នាក់​ បោះពួយតាមបណ្ដោយផ្លូវភ្លោះ ក្នុងទិសដៅពីត្បូងមកជើងវិញ បានជ្រុលទៅបុកចំរថយន្ត CAMRY LE ខាងលើពេញទំហឹង​អូសប្រហែលជិត១០ម៉ែត្រ បណ្ដាលឲ្យរថយន្ត​រថយន្ត CAMRY រងការខូចខាតខ្ទេចអស់មួយចំហៀង​ខាងស្ដាំ និងរថយន្ត Hilux Revo ខ្ទេចអស់មួយកំណាត់មុខ និងផ្ទុះពោងសុវត្ថិភាពពេញក្នុងរថយន្ត តែសំណាងល្អ​មិនបណ្តាលឲ្យអ្នកបើកបររថយន្តទាំងពីរគ្រឿង​រងរបួសនោះទេ ។

ក្រោយមកគេបានឃើញម្ចាស់រថយន្តទាំងពីរគ្រឿង បានគេចចេញពីកន្លែងកើតហេតុបាត់អស់ទៅ ទើបមានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បានរាយការណ៍​ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ​ និងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ចុះមកវាស់វែង​ និងអូសរថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយផងដែរ៕ដោយ៖ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *