ឡានដឹកកម្មកររោងចក្របើកបុកគ្នាក្រឡាប់ របួសធ្ងន់ស្រាល៦៣នាក់

កំពង់ស្ពឺ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍​ក្រឡាប់រថយន្ដដឹកកម្មកររោងចក្របណ្ដាល​ឱ្យរងរបួស​បងប្អូន​កម្មករ​ កម្មការិនី​ ៦៣នាក់​ នាព្រឹក​ថៃ្ង​ទី២៥​ មិថុនា​ ២០២៤​  នៅលេីផ្លូវ​ជា​តិលេខ៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-៣៥​ ភូមិកែវឧត្ដម​ ឃុំត្រពាំងគង​ ស្រុកសំ​រោងទង​ ខេត្តកំពង់ស្ពឺ​ ។

សមត្ថកិច្ចនិយាយថា យោងតាមមូលហេតុ​បឋម​ មូលហេតុមកពីរថយន្ដបុករថយន្ដពីក្រោយរួចគេចទៅបុកម៉ូតូមួយគ្រឿ​ងទៀត​រួចក្រឡាប់តែម្ដង​ អាចបណ្ដាលមក​ពីបើកគេច​ ។ អ្នករងគ្រោះ​ត្រូវ​បានសមត្ថកិច្ចនគរបាល​បញ្ជូនទៅ​កា​ន់មន្ទីរពេទ្យភ្លាមៗ។

សមត្ថកិច្ចបន្តថា នៅក្នុងហេតុការណ៍នេះប​ណ្តាលឱ្យមានកម្មកររងរបួសធ្ងន់ស្រាលចំនួន ៦​៣​នាក់ (ស្រី ៥៦នាក់)ក្នុងនោះមាន អ្នករបួសធ្ងន់ចំនួន ២៣នាក់និងរបួសស្រាលចំនួន ៤០នាក់ ៕(ដោយ ៖ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *