UPdate ៖ អ្នកយកព័ត៌មានម្នាក់ ស្លាប់នៅលើដងផ្លូវ គឺជាករណីគ្រោះថ្នាក់ចរាចរ ដួលខ្លួនឯង

ភ្នំពេញ ៖ យោងតាមការបញ្ជាក់ ពីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់នៅនៅល្ងាច ថ្ងៃទី២៩នេះថា ក្រោយពីការធ្វើកោសលវិច័យ និងពិនិត្យនៅកន្លែងកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ការស្លាប់របស់អ្នកយកព័ត៌មានម្នាក់ កាលពីវេលា ម៉ោង១និង៥៩នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ខាងមុខរោងចក្រ ឃ្ជូរអឹមអាយ ក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ គឺជាករណីជិះម៉ូតូដួលស្លាប់ខ្លួនឯង ។ 

ជនរងគ្រោះមានឈ្មោះ គួយ ពិសិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកយកព័ត៌មាន អង្គភាពCBN TV Online ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ជិះម៉ូតូ ឌ្រីមសង់C125 ឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IG-1507 ។ 

អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ សូមធ្វេីការបកស្រាយបំភ្លឺ​ និងបដិសេធ ចំពោះសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយថា ជាករណីឃាតកម្ម​ តាមពិតមិនមែនជាករណីឃាតកម្មនោះទេ​ គឺជាករណីស្លាប់បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍​ ។  

នគរបាលខណ្ឌបន្តថា ក្រោយពីចុះត្រួតពិនិត្យ​ និងមានការបំភ្លឺសាក្សីនៅកន្លែងកើតហេតុ ហេីយថែមទាំង មានការ ចូលរួម ចុះត្រួតពិនិត្យ របស់ផ្នែកកោសល្យវិច្ច័យ រាជធានីភ្នំពេញ​ និងស្របតាមការសន្និដ្ឋាន របស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន​ បានបញ្ជាក់ថា ឈ្មោះ​ គួយ ពិសិក មុខរបរសារព័ត៌មាន ពិតជាបានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូដួល មិនមែនជាករណីឃាតកម្មអ្វីឡើយ​ ។ ពេលនេះសាកសព ត្រូវបានប្រគល់ជូន ក្រុមគ្រួសារ ដេីម្បីយកទៅធ្វេីពិធីបុណ្យតាមប្រពៃណី​ ៕ ដោយ ៖ ប៉ូចគឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *