កាន់តែល្បី លោក កែវ ចំរើន ហៅព្រីង យកតួនាទីទៅបង្កើតល្បែងស៊ីសងខុសច្បាប់ កាន់តែច្រើន

ភ្នំពេញ ៖ ក្នុងមុខរបរខុសច្បាប់ ដូចជាកាងនិងបើកខ្លួនឯង នូវល្បែងស៊ីសងខុសច្បាប់ កន្ទុយលេខវៀតណាម និងហ្គេម លោកព្រីងត្រូវបានប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច បានធ្លាប់ស្គាល់ និងល្បីល្បាញ មិនងាយនរណាចាប់បង្ក្រាប កន្លែងដែលលោកព្រីង បានកាងនិងប្រកបអាជីវកម្មខុសច្បាប់នោះទេ ។ លោកព្រីង ត្រូវបានប្រភពជាច្រើន បានខ្សឹបប្រាប់រាប់សិបឆ្នាំមកហើយ គឺមានឈ្មោះកែវ ចំរើន មានមុខងារថ្នាក់ ឧត្ដមសេនីយ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំឱពេញ ។ 

ប្រភពបានប្រាប់ថា លោក ព្រីង ល្បីកាន់កាប់ស្ទើរផ្ដាច់មុខ នូវមុខរបរល្បែង ឆ្នោតវៀតណាម នៅខណ្ឌចំនួន៤ ខណ្ឌដូនពេញខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌទួលគោក រួមនឹងបំបែកទៅខណ្ឌដទៃៗទៀត តាមគ្រប់រូបភាព ដែលគេអាចធ្វើទៅបាន ។ឥឡូវនេះ ឆ្នោតវៀតណាម មិនត្រឹមតែរីកសាយភាយពេញផ្សារនានា មួយចំនួនធំ ក្នុងរាជធានីភ្នំពេញនោះទេ ឥឡូវមានអ្នកដើរកត់តាមតូប ដល់កន្លែងតែម្ដង មិនចាំចាច់ដើរឆ្ងាយ ទៅចាក់ទៀតនោះទេ ។ អ្នកលក់ត្រី សាច់ បន្លែ តាមកញ្ច្រែង អាចចាក់បានទាំងអស់។ 

ពលរដ្ឋនិងអាជីវករ ដែលមិនចូលចិត្តល្បែងស៊ីសង ពេលបានឃើញទង្វើបែបនេះ ពួកគាត់អង្គុយហួសចិត្ត គិតតែពីឆ្ងល់ និងសំណូមពរដល់ ឯកឧត្ដមស្នងការរាជធានី ជួយចាត់វិធានការលើករណីនេះផង និងជាពិសេស សង្ឃឹមឯកឧត្ដម រ័ត្ន ស្រៀង និងត្រួតពិនិត្យមើលលើ លើមុខងារ និងការអនុវត្តតួនាទី របស់លោក កែវ ចំរើន ហៅព្រីង នេះថាតើបានអនុវត្តត្រឹមត្រូវ ឬក៏ប្រព្រឹត្តខុសដូចដែលអ្វីពលរដ្ឋលើកឡើងនោះដែរឬទេ ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *