ក្រសួងធនធានទឹកនិងឧតុនិយម បង្ហាញពីស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោតគិតមកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ ដូចខាងក្រោម ៖
១- កម្ពស់ទឹក
- នៅលើសំណង់បង្ហៀរកម្ពស់ទឹក៦,៦០លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ
២- ស្ថានភាពទឹកនៅតាមដងស្ទឹង
- ចាប់ពីវត្តសាក់សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ
- ទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ (ទឹកមានការស្រកចុះយឺត អាចបណ្តាលមកពីការសាងសង់ស្ពានកាត់ស្ទឹងក្រោមវត្តសាក់សំពៅដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន)
៣- សកម្មភាពការងារ
- ចុះតាមដានសភាពទឹកតាមដងស្ទឹង
- ដឹកដីចាក់បន្ថែមភ្លឺទំនប់ខាងលើវត្តសាក់សំពៅ ៥០០ម៉ែត្រ
- ប៉ែកខាងលើទំនប់ ៧មករា (ប្រទះឡាងប្រវែង ៣.៣០០ម៉ែត្រ) តម្លើងកម្ពស់សណ្តរលើតួទំនប់ចាស់
- រៀបបាវខ្សាច់នៅមុខរោងចក្រ
- បិទរូងនាគនៅតាមតួទំនប់
- បិទបំពង់ស្ថានីយបូមទឹកកុំឲ្យទឹកហូរចូលសង្កាត់ក្រាំងពង្រ ៕


