កម្លាំងកម្រិតស្រាល ចាប់នគរបាលក្រុងម្នាក់ ដែលបាញ់រះ កណ្ដាលរាជធានី កាលពីយប់ម៉ិញ

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជនសង្ស័យម្នាក់ឈ្មោះ គង់ សុភាព អាយុ៤២ឆ្នាំ ដែលបង្កការបាញ់បោះ កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៩និ១០នាទី នៅម្តុំអតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ច នៃការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលចាប់ខ្លួនបានហេីយ និងរៀបចំសំណុំរឿង ដេីម្បីបញ្ជូនទៅតុលាការ  អនុវត្តបន្តតាមនីតិវីធីច្បាប់ ។ នេះបើយោងតាមផេក ស្នងការរាជធានី ។

ប្រភពបង្ហើបថា ជនសង្ស័យមានឈ្មោះ គង់​ សុភាព​ មានឋានៈ អនុប្រធានការិយាល័យ នាមសំងាត់ ​ត្រីកោណ​06​ នៃអង្គភាពការិល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។ 

សូមរំលឹកថា មានជនស៊ីវិលមួយក្រុម ជិះរថយន្ដ៣គ្រឿង និងម៉ូតូជាច្រើនគ្រឿង បានបាញ់ជាច្រើនគ្រាប់ បង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៩និង១០នាទីយប់ ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុច ផ្លូវរថភ្លើង ទីតាំងសកម្មលក់គ្រឿងញៀនរាល់ថ្ងៃរាល់យប់ កែងផ្លូវ R6 ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

តាមសម្ដីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា គេឃើញមាន រថយន្តចំនួន៣គ្រឿង និងម៉ូតូជាច្រើនគ្រឿង ស្លៀកពាក់ស៊ីវិល បានចុះមកដល់ ចំណុចកើតហេតុ បាញ់ជាច្រើនគ្រាប់ ធ្វើពលរដ្ឋដែលមិនដឹងរឿង នាំគ្នារត់ប្រសាច បិទទ្វារ និងមាននារីម្នាក់ស្លុតរហូតសន្លប់ ។ ពលរដ្ឋមិនហ៊ានសន្និដ្ឋាន ថាក្រុមនោះ ជាកម្លាំងសមត្ថកិច្ចឬយ៉ាងណានោះទេ ព្រោះមិនមានឯកសណ្ឋាន ឬ អាចក្រុមនោះជាក្រុមមេគ្រឿងញៀន ក៏មិនដឹង ។ ក្រោយពីបាញ់រួច ក្រុមនោះបាននាំគ្នារត់ឡើងឡាន និងម៉ូតូចេញទៅអស់ ។ 

ក្រោយកើតហេតុ កម្លាំងជំនាញរបស់អធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលស្រះចក បានចុះដល់កន្លែងកើតហេតុ ធ្វើការប្រមែល ប្រមូលពត៌មាន ពីប្រជាពលរដ្ឋ ក៏បានបំភ្លឺថា​ ក្នុងចំណោមជន បង្កទាំង៨នាក់នោះ គឺមានជនម្នាក់ ឈ្មោះ គង់​ សុភាព​ មានឋានៈអនុប្រធានការិយាល័យ នាមសំងាត់ ​ត្រីកោណ​06​ នៃអង្គភាពការិល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ៕ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *