ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ និងម្នាក់ទៀត បានរត់គេចបាត់ បន្ទាប់ជិះរថយន្ត ទៅបុកស្លាកសញ្ញាពេទ្យ និងរបងផ្ទះពលរដ្ឋកាលពីវេលា ម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២ នៅត្រង់ចំណុចជិតស្ពានទី២ លេីកំណាត់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
រថយន្តបង្ក ម៉ាកកាមរីហៃព្រីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2BC-0957 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ និងបុរសម្នាក់ទៀត បានគេចចូលតាមភូមិបាត់ ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក បើកបរតាមផ្លូវ៦អា ទិសដៅពីជើង ទៅត្បូងក្នុងល្បឿនលឿនខ្លាំង លុះមកដល់ចំណុចកើតហេតុ រ៉េចង្កូតទៅស្ដាំដៃ ឡេីងចិញ្ចេីមផ្លូវ តម្រង់ទៅបុកបង្គោលដែក ស្លាកសញ្ញាពេទ្យ រួចបន្តទៅបុកសសររបងថ្ម និងទ្វារដែក ផ្ទះប្រជាពលរដ្ឋ ចំណែកឯរថយន្ត ខូចខាតយ៉ាងដំណំ បើកទៅមុខលែងរួច ។
បន្ទាប់មក ម្ចាស់ផ្ទះរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ ហៅរថយន្តពេទ្យ ដឹកបញ្ជូនអ្នកបើកបរ ទៅមន្ទីរពេទ្យរដេីម្បីសង្គ្រោះ ហេីយបុរសម្នាក់ដែលរងរបួសស្រាល បានរត់ទៅតាមផ្លូវលំ ចូលទៅក្នុងភូមិ បាត់ស្រមោល ។ ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តបង្ក យកទៅរក្សាទុក នៅចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាម នីតិវិធីផ្លូវច្បាប់ ៕ ដោយ ៖ ធ្នូជ័យ





