ឆេះឃ្លាំងស្តុកគ្រឿងបន្លាស់ទូរស័ព្ទ នៅខណ្ឌ៧មករា ខូចខាតអស់ជាទឹកប្រាក់ ប្រមាណ២០ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ ៖ ឃ្លាំងស្តុកគ្រឿងបន្លាស់ទូរស័ព្ទមួយកន្លែង បានរងការឆាបឆេះ កាលពីវេលាម៉ោ៦ព្រឹក ថៃ្ងព្រហស្បតិ៍ ទី15 ខែមេសាឆ្នាំ2021 ស្ថិតនៅឃ្លាំងលេខ19 ផ្លូវលេខ196ស្ទួន ភូមិ7 សង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ បង្ករការខូវខាតគិតជាទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារអាមេរិក ។

សមត្ថកិច្ចឱ្យដឹងថា អគ្គីភ័យបានឆាបឆេះឃ្លាំង ស្តុកគ្រឿងបន្លាស់ទូរស័ព្ទ ទំហំ12ម៉ែត្រ x 25ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ លឹម ស៊ុយគួង ភេទប្រុស អាយុ36ឆាំ្ន មុខរបរអាជីវករលក់គ្រឿងបន្លាស់ទូរស័ព្ទ និងឆេះគ្រឿងអេឡិចត្រូនិចចំនួន1ឃ្លាំង សរុបជាទឹកប្រាក់អស់ប្រហែល 20ម៉ឺនដុល្លារអាមេរិក និងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។

សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុ បណ្ដាលមកពី ឆ្លងចរន្តអគិ្គសនី ហើយសមត្ថកិច្ចប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងដើម្បីអន្តរាគមន៍ ពន្លត់ជាស្ថាពរ នៅម៉ោង​ 8ព្រឹក នាថ្ងៃខែឆ្នាំដដែល ។ ករណីពុំបណ្ដាល ឱ្យមានមនុស្សរបួសឬស្លាប់នោះឡើយ ៕ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *