ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះ១ខ្នងទាំងស្រុង នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ លំនៅដ្ឋាន១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង នៅវេលាម៉ោង ០៩និង៣០នាទីព្រឹក ថៃ្ងព្រហស្បតិ៍ ទី១៥ ខែមេសាឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុង ភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចឱ្យដឹងថា អគ្គីភ័យបានឆាបឆេះលំនៅដ្ឋាន១ខ្នង ប្រភេទសំណង់ ឈើប្រក់សង្ក័សី (ទំហំ១០ម៉ែត្រ × ១៥ម៉ែត្រ) ដែលមានម្ចាស់ ឈ្មោះ ឡាយ សុភាព ភេទប្រុស អាយុ ៣៥ឆាំ្ន ត្រ) បង្កខូចខាតផ្ទះនិងសម្ភារៈ អស់ទាំងស្រុង នឹងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ ។ 

សមត្ថកិច្ចបន្តថា មូលហេតុផ្ដើមឱ្យមានគ្រោះអគ្គីភ័យនេះ បណ្ដាលមកពី ឆ្លងចរន្តអគ្គីសនី ហើយសមត្ថកិច្ច ប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍ ពន្លត់ជាស្ថាពរ នៅម៉ោង​ ១០និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ។ ករណីពុំបណ្ដាល ឱ្យមានមនុស្សរបួសឬស្លាប់នោះឡើយ ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *