ឃាត់បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនE-Gets ៤នាក់ ឆក់ទូរសព្ទជនបរទេស

ព្រះសីហនុ ៖ ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាននាថ្ងៃទី៤កុម្ភៈ បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកទូរសព្ទពីបុរសជនជាតិបរទេស នៅចំណុច ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃពុធ ទី១ ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោង៨និង៣០នាទីយប់ ។

សមត្ថកិច្ចនិយាយថា នៅថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោង៨និង៣០នាទីយប់ មានជនសង្ស័យ៤នាក់បានធ្វើសកម្មភាពឆក់យកទូរសព្ទម៉ាក IPHONE 13 PRO MAX ពីជនបរទេសម្នាក់ឈ្មោះ YE HAOGUANG ភេទប្រុស អាយុ២៦ឆ្នាំ នៅចំណុច ភូមិ៣ សង្កាត់៤ ក្រុង–ខេត្តព្រះសីហនុ ហើយគេចខ្លួនបាត់ ។ លុះនៅថ្ងៃទី៤កុម្ភៈកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងនគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ នៅថ្ងៃទី៤កុម្ភៈឆ្នាំ២០២៣។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំ០៤នាក់រួមមាន ១-ឈ្មោះ លី វុត្ថា ហៅ សេក ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនE-Gets ស្នាក់នៅ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ,២-ឈ្មោះ ម៉ី បុណ្ណទិត្យាសីហាដុល្លា ហៅ ទ្បា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនE-Gets ស្នាក់នៅភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ,៣-ឈ្មោះ ហេង ពេជ្រ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដនិង៤-ឈ្មោះ នាង រីវីរក្ស ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនE-Gets ស្នាក់នៅភូមិ០១ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ ។

សម្ភារវត្ថុតាងចាប់យកបានរួមមាន ម៉ូតូ១គ្រឿងម៉ាកហុងដា ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1K-6517ជាមធ្យោបាយធ្វើសកម្មភាព,ម៉ូតូ១គ្រឿងម៉ាកស្តូពី ស៊េរីឆ្នាំ ២០១៩ ពណ៌ស ស្លាកលេខ ព្រះសីហនុ 1H-7771, ទូរសព្ទម៉ាក iPhone 8Plus ពណ៌ខ្មៅ ០១គ្រឿង, ទូរសព្ទម៉ាក oppo ពណ៌ក្រហម ០១ គ្រឿងនិង ទូរសព្ទ១គ្រឿងម៉ាក iPhone 13 promax ពណ៌ខៀវ ។

ចំពោះករណីខាងលើនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការសួរនាំ និងបន្តនីតិវិធីតាមផ្លូវច្បាប់ ៕(ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *