ឃាត់ខ្លួនជនសង្ស័យ២នាក់ លួចម៉ូតូ៥គ្រឿងរបស់ និស្សិតនិងបុគ្គលិកក្រុមហ៊ុន ក្នុងផ្ទះជួល

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ចំណោម៥នាក់ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខស្រាវជ្រាវនិងឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូចំនួន៥គ្រឿង របស់និស្សិតនិងបុគ្គលិកក្រុុមហ៊ុន ដែលទុកក្នុងបរិវេណផ្ទះជួល ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីវេលាម៉ោង៣និង១៣នាទីទៀបភ្លឺ ថ្ងៃទី ១៥មករា ឆ្នាំ២០២៣ ។

 សមត្ថកិច្ចនិយាយថាជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ប៊ុន វីរៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និង ២-ឈ្មោះ កែវ ប៊ុនហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

 សមត្ថកិច្ចបន្តថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះលួចម៉ូតូ ០៥គ្រឿង របស់ជរងគ្រោះចំនួន ០៥នាក់រួមមាន ១-ឈ្មោះ ជុំ សារិកា ភេទស្រី អាយុ២១ឆ្នាំ មុខរបរនិស្សិត ,២-ឈ្មោះ ឈួយ ស្រីពេជ្រ ភេទស្រី អាយុ២២ឆ្នាំមុខរបរនិស្សិត ,៣-ឈ្មោះ ណាក់ ឡា ភេទស្រី អាយុ២៤ឆ្នាំ  មុខរបរនិស្សិត,៤-ឈ្មោះ ក្រោយ ណូរទូច ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុននិង៥-ឈ្មោះ ម៉ុង វិរៈជាតិ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន។

ម៉ូតូទាំង៥គ្រឿង មាន ១-ម៉ាកនិច ពណ៌ស ឆ្នាំ២០២០ ពាក់ស្លាកលេខកណ្តាល 1AG-6147 , ២-ម៉ាកប៊ីត ពណ៌សលាយខៀវ ឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1IA-9819 ,៣-ម៉ាកស្កូពី ពណ៌ស ឆ្នាំ២០១៨ ពាក់ស្លាកលេខសៀមរាប1Q-8486 , ៤-ម៉ាកប៊ីត ពណ៌ក្រហម ឆ្នាំ២០១៩ ពាក់ស្លាកលេខកណ្តាល1AF-6309 និង៥-ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៤ ពាក់ស្លាក លេខតាកែវ 1J-9855 ។ 

បច្ចុប្បន្នជនសង្ស័យបាននិងកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *