បុរសម្នាក់កំពុងបើកគោយន្ត ត្រូវសត្វក្របីវ័ធស្លាប់

បន្ទាយមានជ័យ ៖ បុរសអ្នកបើកគោយន្តម្នាក់បានបាត់បង់ជីវិតនៅមន្ទីរពេទ្យ បន្ទាប់ពីសត្វក្របីវ័ធឱ្យរបួសធ្ងន់ ខណៈកំពុងបើកគោយន្ត កើតឡើងនៅវេលាម៉ោង៨ព្រឹក នៅចំណុចខាងកើតភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។

សមត្ថកិច្ចស្រុកអូរជ្រៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ុញ កឿ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ដំបូងជនរងគ្រោះ បានស៊ីឈ្នូលបើកគោយន្តកន្ត្រៃទៅកាប់ដើមរុក្ខា នៅចម្ការរបស់ឈ្មោះ សង្ហា នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ។

ពេលថយគោយន្តឡើងភ្លឺស្រែពុំរួចក៏ដំឡើងរ៉ាគោយន្ត ,ពេលនោះដៃគោយន្ត បានបានសត្វក្របីវ័ធបណ្តាលឱ្យអ្នកបើកគោយន្តកន្ត្រៃ បោកទៅខ្ទប់នឹងបង្គោលក្រាក់ បាក់ឆ្អឹងជំនី ខាងស្តាំរងរបួសធ្ងន់ហើយបងប្អូន បានយកមកសង្រោះនៅមណ្ឌលសុខភាពឃុំចង្ហា ។ ដោយមានអាការៈរបួដធ្ងន់ពេក ជនរងគ្រោះត្រូវបានបញ្ជូនបន្ត ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុននៅមង្គលបូរី ,លុះដល់វេលាម៉ោង១រសៀល ថ្ងៃដដែលជនរងគ្រោះបានស្លាប់៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *