ឃាត់បុរសម្នាក់ ជាមួយថ្នាំញៀន១៦កញ្ចប់ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកភ្នំស្រួច បានចុះបង្ក្រាបមុខសញ្ញាសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១១និង៣០នាទី ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ ឈ្មោះ ងួន សុហុន ភេទ ប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៦កញ្ចប់(១៥តូច និង ១មធ្យម) និង ទូរសព្ទដៃ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងកម្លាំងនគរបាលការិយាល័យជំនាញ បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *