បើករថយន្ត Tundra បត់ចូលបុរីត្រូវបានម៉ូតូបើក បុកពីចំហៀង បណ្ដាលឱ្យរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ ៖ យុវជន២នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តស៊េរីទំនើបម៉ាក Tundra មួយគ្រឿងបានបើកបត់ចូល បុរី ប៉េងហួត ត្រូវចំទ្វារមុខខាងស្តាំពេញទំហឹង កាលពីវេលាម៉ោង៩​និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ៣៧១ ត្រង់ចំណុចមុខបុរី ប៉េងហួត ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកTundra ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC-1319 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីជើងទៅត្បូង ។

ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ពាក់ស្លាកលេខ ភ្នំពេញ 1JG-9442 ជិះគ្នាពីរនាក់ក្នុងល្បឿនយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំទ្វារខាងមុខចំហៀងខាងស្ដាំ ពេញទំហឹង បណ្ដាលឱ្យបោកផ្ទប់រងរបួសធ្ងន់ ស្រាល២នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

​ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញ​បាន​ចុះធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​ និងម៉ូតូទៅ​រក្សា​ទុក​នៅ​ការិយាល័យចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញ​ រង់ចារង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕​ដោយធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *