បង្ហាញមុខជនសង្ស័យ១៨នាក់ ពាក់ព័ន្ធបទល្មើសឆក់ នៅក្រុងព្រះសីហនុ

ព្រះសីហនុ​ ៖ ជនសង្ស័យ១៨នាក់ ចំណោម២៤នាក់(ស្រី ៥)ពាក់ព័ន្ធនឹងបទល្មើសអំពើឆក់ លួចមានស្ថានទម្ងន់ទោសយ៉ាងសកម្មក្នុងខេត្តព្រះសីហនុ និងទទួលផលចោរកម្ម ត្រូវបានសមត្ថកិច្ចបង្ហាញមុខជាសាធារណៈ កាលពីថ្ងៃចន្ទទី១៣ ខែកុម្ភៈឆ្នាំ២០២៣ ។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យ២៤នាក់ (ស្រី ៥),មានជនសង្ស័យ ១៦នាក់ ភេទប្រុស ជាប់ពាក់ព័ន្ធនឹងបទល្មើស អំពើឆក់ លួចមានស្ថានទម្ងន់ទោស យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ និងទទួលផលចោរកម្ម ដោយបានធ្វើសកម្មភាពឆក់ទូរសព្ទដៃ និងឆក់កាបូប សរុបចំនួន១៨ដង ។

សម្ភារវត្ថុតាងចាប់យកបានរួមមាន ម៉ូតូចំនួន៩គ្រឿង ,ទូរសព្ទដៃចំនួន ១០គ្រឿង , មួកការពារសុវត្ថិភាពចំនួន០៨ , ពូថៅមួយ , កាំបិតប៉័ងតោមួយ និងស្លាកលេខម៉ូតូ ១ផ្ទាំង។ 

 ចំណែកជនសង្ស័យ២នាក់ ភេទប្រុស ពាក់ព័ន្ធនឹងបទល្មើសទទួលផលចោរកម្មត្រូវបានសមត្ថកិច្ច រឹបអុសសម្ភារវត្ថុតាងរួមមាន ទូរសព្ទដៃចំនួន ១២គ្រឿង ។ (ផលនៃអំពើចោរកម្ម) ។ ឯជនសង្ស័យ ៦នាក់ (ស្រី ៥) ផ្សេងទៀត មិនពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ ។

 ចំពោះករណីនេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះសីហនុ កំពុងបន្តតាមនីតិវិធី ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *