អតីតបុគ្គលិកវិទ្យុ វីអូឌី មានឱកាសទទួលបានក្របខណ្ឌរដ្ឋ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ៖  ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅ ដល់ជីវភាពបុគ្គលិក ដែលបាត់បង់ការងារធ្វើ ដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋ សម្រាប់បងប្អូនដែលមានបំណង ចូលបំរើកិច្ចការរដ្ឋ។ សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួង មុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ត្រូវទទួលយកពាក្យសុំ និងបែងចែក ទៅតាមក្រសួងនានា ស្របតាមមុខជំនាញ និងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ ។ សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើង ហើយយើងសូមបញ្ជាក់ថា នឹងគ្មានការ ផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធ មកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយព្រោះ នេះជាកិច្ចការផ្ទៃក្នុងរបស់យើង។

ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌ មួយវាមិនធ្វើឲ្យស្លាប់ នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ តែផ្ទុយទៅវិញ វានឹងជួយដល់ការអនុវត្តច្បាប់ និង ពង្រឹង ក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជា ថែមទៀតផង ៕

Leave a Reply

Your email address will not be published. Required fields are marked *