បើកម៉ូតូលឿនពេក ដួលលើថ្នល់ស្លាប់ម្នាក់ , របួសម្នាក់ នៅស្រុកស្វាយចេក

បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូលឿនពេក មិនប្រយ័ត្នបណ្តាលឱ្យដួលរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ បង្កដោយខ្លួនឯងបានកើតឡើងនៅវេលាម៉ោង ០៦និង៥០នាទីយប់ លើកំណាត់ផ្លូវលេខ២៥៦៤ ពីភូមិផ្គាំទៅភូមិស្វាយស ត្រង់ចំណុចចុងអាងផ្គាំ ស្ថិតក្នុងឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃចន្ទ ទី១៣ខែកុម្ភៈ ឆ្នាំ២០២៣ ។

សមត្ថកិច្ចស្រុកស្វាយចេក បានឱ្យដឹងថា ដំបូងមានម៉ូតូមួយគ្រឿងម៉ាកវ៉េវ ស៊េរីឆ្នាំ២០០០ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឆេក លីផាត់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិតាវង ឃុំពន្លៃ និងអ្នករួមដំណើរឈ្មោះ ក្បឹប ភារ: ភេទប្រុសអាយុ ១៧ឆ្នាំនៅភូមិគោកតាសុខ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយបានបើកបរពីទិសខាងលិច ទៅទិសខាងកើតតាមបណ្តោយផ្លូវលេខ២៥៦៤ ពីភូមិផ្គាំទៅភូមិស្វាយស ។

លុះមកដល់ចំណុចចុងអាងផ្គាំ បានដួលដោយពុំដឹងមូលហេតុបណ្តាលឱ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរ រងរបួសធ្ងន់ទាំង០២នាក់ ,ក្រោយមកឈ្មោះ ឆេក លីផាត់ បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកស្រុកថ្មពួក។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ ដែលបង្កឱ្យកើតមានគ្រោះថ្នាក់ខាងលើនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ៕(ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *