ថ្ងៃបុណ្យនៃក្តីស្រឡាញ់ នាំគ្នាជិះម៉ូតូដើរលេង ចៃដន្យជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបាត់បង់ជីវិតទាំងពីរនាក់

បាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងម៉ូតូនិងម៉ូតូកង់បី បណ្តាលឱ្យយុវជនម្នាក់ និងយុវតីម្នាក់បាត់បង់ជីវិត និង បុរសបើកម៉ូតូកង់បីរបួសធ្ងន់ កើតឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៦និង៥៥នាទីយប់ ស្ថិតក្នុងភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សមត្ថកិច្ចនិយាយថា ភាគិម៉ូតូកង់បី ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1AA- 1551 អ្នកបើកបរឈ្មាះ សែ វុទ្ធីភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង (របួសធ្ងន់) បើកបរទិសដៅបញ្ច្រាស់គ្នាពីជើងទៅត្បូង។

លុះមកដល់ចំណុចកើតហេតុ ក៏បុកជាមួយម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AR-3236 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ស្លាប់នឹងកន្លែងកើតហេតុទាំងពីរនាក់ប្រុសម្នាក់និងស្រីម្នាក់ ហើយម៉ូតូកង់បីក្រឡាប់ផ្ងារកង់ឡើងលើ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពនិត្យកន្លែងកើតហេតុរួចបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ប៉ន្តែពួកគេបានស្លាប់ទៅហើយ , សាកសពជនរងគ្រោះទាំងពីរបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ 

ចំណែកវត្ថុតាងបានយកទៅរក្សារទុកនៅអធិការដ្ឋានគរបាលស្រុកភ្នំព្រឹក ដើម្បីរង់ចាំធ្វើរការដោះស្រាយទៅតាមនីតិវិធីច្បាប់៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *