លោកបណ្ឌិត ទូច វណ្ណៈ ដឹកនាំក្រុមការងារ ចុះធ្វើសិក្ខាសាលាដល់សិស្សថ្នាក់ទី១២ ក្នុងស្រុកស្វាយអន្ទរ

ព្រៃវែង ៖ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារសិក្ខាសាលា អមដំណើរដោយលោកបណ្ឌិត ទូច សុឃៈ និងលោក សក ឡី អនុប្រធាន នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារ ចុះធ្វើសិក្ខាសាលាស្តីពី «វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ»ដល់សិស្សថ្នាក់ទី១២ ចំនួន ៣៧៤នាក់ នៅវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ខេត្តព្រៃវែង ក្រោមអធិបតីភាពលោក ប៊ិច សុង អភិបាល ស្រុកស្វាយអន្ទរ។

លោកបណ្ឌិត ទូច វណ្ណៈ បញ្ជាក់ថា សិក្ខាសាលាស្តីពី «វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ» ក្រោមការផ្តួចផ្តើម និងឧបត្ថម្ភដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានិងលោកជំទាវ កែ សួនសុភី ដោយផ្តោតសំខាន់ទៅលើការចែករំលែកបទពិសោធរៀនមុខវិជ្ជាបែបលំហាត់ និងមុខវិជ្ជាបែបអំណានត្រៀមប្រឡង ការជ្រើសរើសជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ ការត្រៀមខ្លួនចូលទីផ្សារការងារអាស៊ាន ការជំរុញនិងលើកទឹកចិត្តឲ្យបន្តប្រឹងប្រែងសិក្សា ការអប់រំសីលធម៌តាមមាគ៌ាព្រះពុទ្ធសាសនា និងការផ្សព្វផ្សាយពីដំណឹងអាហារូបករណ៍ ស សុខា ជាដើម៕ ហួត សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *