មន្ត្រីអគ្គិសនីចាក់អង្រែក្រោមម្នាក់ ធ្វើសកម្មភាពលួច ម៉ូតូមួយគ្រឿងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល ៖ បុរសម្នាក់អះអាងថា គាត់ជាមន្ត្រីអគ្គិសនីចាក់អង្រែក្រោម បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង នៅចំណុចក្នុងមន្ទីពេទ្យជ័យជំនះភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៤កុម្ភៈឆ្នាំ២០២៣វេលាម៉ោង៤ និង ១៥នាទីល្ងាច នៅចំណុចក្នុងមន្ទីពេទ្យជ័យជំនះភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ចន្ទ័ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិតាក្តុល សង្កាត់តាក្តល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស។ ចំណែកជនសង្ស័យឈ្មោះ ជ សេរីគន្ធា ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មុខរបរមន្ត្រីអគ្គិសនីចាក់អង្រែក្រោម (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន ១-ម៉ូតូ០១គ្រឿងម៉ាកHonda Scoopy ពណ៌ស ស៊េរី២០២២ ស្លាកលេខ កណ្តាល1AP-0490ជារបស់ជនរងគ្រោះ,២-ម៉ូតូ០១គ្រឿងម៉ាកHonda Click  ពណ៌ក្រហម ស៊េរី២០២២ ស្លាកលេខ ភ្នំពេញ1GK-9903 ជារបស់ជនសង្ស័យ និង ៣-សំបុត្រកឹបម៉ូតូ៣សន្លឹក។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានមកផ្តល់ឈាមនៅមន្ទីរពេទ្យជ័យជំនះ ដោយបានផ្ញើម៉ូតូរបស់ខ្លួននៅកន្លែងទទួលផ្ញើ។បន្ទាប់មកជនសង្ស័យបានជិះម៉ូតូមកផ្ញើនៅកន្លែងទទួលផ្ញើក្នុងមន្ទីរពេទ្យជ័យជំនះដែរ។ក្រោយមកជនសង្ស័យក៏បានទៅយកម៉ូតូ តែបានទៅយកម៉ូតូរបស់ជនរងគ្រោះអូសចេញបានប្រហែល ១០ម៉ែត្រ ក៏ត្រូវសន្តិសុខឃាត់ខ្លួនយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ព្រែកឫស្សីចាត់ការតាមនីតិវិធីតែម្តង។

តាមការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា «គាត់ធ្វើការជាបុគ្គលិកអគ្គិសនីចាក់អង្រែក្រោមជាង១០ឆ្នាំមកហើយ ដោយទទួលបានប្រាក់ខែចំនួន៥លានរៀល ,តែមួយរយៈក្រោយនេះគាត់បានធ្វើឱ្យបាត់លុយអតិថិជនចំនួនមួយពាន់ដុល្លារដោយគ្មានលុយសងទើបបែកគំនិតទៅលួចម៉ូតូគេតែម្តងទៅ»។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ជាបណ្តោះអាសន្នដើម្បីចាត់ការតាមនីតិវិធី៕(ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *