ទឹកដោះគោជិត ៣ ០០០កំប៉ុងធំ ជាអំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ត្រូវបានចែកជូនពលរដ្ឋ ៩៣២នាក់

បន្ទាយមានជ័យ ៖ ទឹកដោះគោកូនក្មេង France BeBe ចំនួន ៤៦៦កេស ស្មើនឹង ២ ៧៩៦កំប៉ុងធំ ជាអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ត្រូវបានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនអាយុ ៦ខែចុះក្រោម ចំនួន៩៣២នាក់ ដើម្បីជួយសម្រាលដល់ការចំណាយក្នុងការទិញទឹកដោះគោប្រចាំថ្ងៃ សម្រាប់កូនៗ។

ទឹកដោះគោកូនក្មេង France BeBe ជាអំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលក្រុមការងារ បានចែកជូនបងប្អូនប្រជាពលរដ្ឋទាំង ៩៣២នាក់ នាឱកាសនោះ ក្នុងម្នាក់ៗទទួលបានទឹកដោះគោ ចំនួន ៣កំប៉ុងធំ រួមមាន ៖ទី១-ស្រុកព្រះនេត្រព្រះ ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ៧៥០នាក់ ស្មើនឹងទឹកដោះគោ ចំនួន ២ ២៥០កំប៉ុងធំ ,ទី២-ក្រុងសិរីសោភ័ណ ចែកជូនប្រជាពលរដ្ឋ ចំនួន ៨២នាក់ ស្មើនឹងទឹកដោះគោ ចំនួន ៤១កេស ស្មើនឹង ២៤៦កំប៉ុងធំ និងទី៣-ក្រុងប៉ោយប៉ែត ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ១០០នាក់ ស្មើនឹងទឹកដោះគោ ចំនួន ៥០កេស ស្មើនឹង៣០០កំប៉ុងធំ៕ ហួត សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *