និស្សិតម្នាក់ ស្លាប់ក្នុងបន្ទប់ទឹក ដោយសារប្រើប្រាស់ថ្នាំញៀន

ភ្នំពេញ ៖ និស្សិតម្នាក់ បានស្លាប់ក្នុងបន្ទប់ទឹក ផ្ទះជួលរបស់មិត្តភក្តិ កាលវេលាម៉ោង៩យប់ ថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចបន្ទប់ជួលជាន់ទី២ ក្នុងបុរីសម្បត្តិមាស ផ្ទះលេខ 1C ផ្លូវលេខ៤ ក្នុងភូមិបឹងសាឡាងថ្មី ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។ 

សពមានឈ្មោះ ហេង ម៉េងហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកខាងអគ្គិសនី ។ 

មិត្តភក្តិជនរងគ្រោះនិយាយថា ពួកគាត់មកជួបជុំគ្នា ផឹកស៊ីនៅផ្ទះខាងលើ ហើយជនរងគ្រោះ ក៏បានចូលទៅបន្ទប់ទឹក បន្ទាប់មកក៏ដួលស្លាប់តែម្ដង។ ខណៈពេលនោះពួកគាត់ក៏សែង ជនរងគ្រោះ ចេញពីបន្ទប់ទឹកមក ដាក់នៅកណ្ដាលបន្ទប់ ហើយរាយការណ៍ប្រាប់សមត្ថកិច្ច ។ សមត្ថកិច្ចខាងកោសល្យវិច្ច័យ ពិនិត្យរួចរាល់ បានបញ្ជាក់ប្រាប់ថាជនរងគ្រោះ ស្លាប់ដោយសារគាំងបេះដូង មូលហេតុមកពីប្រើប្រាស់ សារធាតុញៀនហួសកម្រិត ។ សពត្រូវសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *