ដឹងការពិតហើយ បុរសចិនបើករថយន្តរេពេញផ្លូវ មិនមែនស្រវឹងទេ គឺងងុយដេក

ស្វាយរៀង ៖ មានការផ្សព្វផ្សាយ តាមបណ្ដាញសង្គម និង ព័ត៌មានថា មានករណីចិនបើករថយន្តរេពេញផ្លូវ នៅថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ត្រង់ចំណុចគីឡូម៉ែត្រលេខ០៨ ស្រុកស្វាយទាប ខេត្តស្វាយរៀង បង្កឱ្យមានការភ័យ ខ្លាចដល់អ្នកធ្វើដំណើរ ។

ក្រោយពីទទួួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាបស្ដីទី បានបញ្ជាកម្លាំងនគរបាលជំនាញ ចុះឃាត់យកមក អធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ និង តេស្តជាតិអាកុល ។ ជាលទ្ធផល«គ្មានជាតិអាកុលនោះទេ»ហើយតាមចម្លើយសារភាពរបស់ជនបើកបរ មកពីខ្លួនងងុយដេក មិនបានដេកពេញមួយយប់ មូលហេតុ «ចេញពីធ្វើការវេនយប់»។ 

បន្ទាប់មកសមត្ថកិច្ច បានធ្វើការអប់រំ ដល់បុរសជាតិចិនរូបនេះ កុំបើកបរក្នុងស្ថានភាពងងុយដេកទៀត ព្រោះអាចគ្រោះថ្នាក់ ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងបានផ្ដល់កន្លែងស្នាក់នៅរយៈពេលខ្លី ដើម្បីបំបាត់ភាពងងុយដេក រួចមានមិត្តភក្តិមកទទួលយកទៅវិញ ៕ ដោយ ៖ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *