ឃាត់បុរសម្នាក់លួចសម្ភារអ្នកដទៃ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួច ម៉ូទ័រចាប់ជ្រីឈើ នៅឃ្លាំងសិប្បកម្មតុ-ទូ (លេខ៣២៦) ផ្លូវលេខ៣៦៩ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅថ្ងៃ ទី ២៤កុម្ភៈឆ្នាំ២០២៣ វេលាម៉ោង០៥និង៣០នាទី។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ឈឺន ណាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ហេង មករា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះបានបិទទ្វារឃ្លាំងសិប្បកម្មតុ-ទូ (ចំណុចកើតហេតុ) ពុំបានចាក់សោទេរួចទៅដេក ,ស្រាប់តែជនសង្ស័យដើរចូលក្នុងឃ្លាំងជនរងគ្រោះលួចម៉ូទ័រចាប់ជ្រីឈើ ១គ្រឿង គេចខ្លួនបានបន្តិច ក៏ត្រូវបានជនរង គ្រោះឃើញទាន់ស្រែកចោរៗនាំគ្នាឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងម៉ូទ័រចាប់ជ្រីឈើ ១គ្រឿង, ដង្កាប់១, ទួណឺវ៉ីស១, កន្រ្តៃ១ យកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា សាកសួរ។

បច្ចុប្បន្នជមសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី ៕ដោយធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *