ឪពុកស្លាប់ទៅម្នាក់ឯងមិនអស់ចិត្ត, យកកូនតូចអាយុ៤ឆ្នាំស្លាប់ជាមួយ

ពោធិ៍សាត់ ៖ មានករណីឃាតកម្មដោយឃាតករជាឪពុកបង្កើត បានចាប់ជនរងគ្រោះជាកូនចងដៃទៅក្រោយហើយចងកជាមួយកូនខ្លួនឯង បណ្ដាលឱ្យស្លាប់ទាំងពីរនាក់ ដោយមានបណ្ដាំសំបុត្រទុកឱ្យមើល ដែលអំពើឃោរឃៅនេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមីនាឆ្នាំ២០២៣ ស្ថិតក្នុងភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក មាស សំណាង នាយការិយាល័យនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្រ្តបានឱ្យដឹងនៅថ្ងៃទី៥មីនា ថា ក្រោយទទួលបានព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលថា មានករណីអត្តឃាតចងកសម្លាប់ខ្លួនពីនាក់ឪពុកនិងកូន នៅចង្រឹងបង្អួចរបស់ខ្លួនបណ្ដាលឱ្យស្លាប់ លោកបានដសកនាំកម្លាំងជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យជំនាញកោសល្យវិច័យខេត្តពោធិ៍សាត់ បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យ ។

បន្ទាប់ពីបានពិនិត្យ សមត្ថកិច្ចសន្និដ្ឋានបានថា «ជនរងគ្រោះឈ្មោះហុង ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាង លើបានស្លាប់បណ្តាលមកពីធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ។ចំណែកកុមារាឈ្មោះចំរើន បញ្ញា អាយុ០៤ឆ្នាំ អាចស្លាប់បណ្តាលមកពីថប់ដង្ហើមដោយឪពុកជាឃាតករបានចាប់កូនហើយយកខ្សែភ្លើងទៅចងដៃទាំងពីរ ហើយចងកកូន ដែលករណីនេះ«ជាករណីឃាតកម្ម» ហើយសាកសពទាំងពីរខាងលើស្លាប់លើសពី០៣ម៉ោងឡើង ។

យោងតាមសំដីរបស់ប្រពន្ធគ្រួសាររងគ្រោះឈ្មោះ ចៅ ដារី អាយុ៣៦ឆ្នាំ ដែលនៅក្នុងបន្ទុកជាមួយគ្នាថា «គាត់មានជំងឺខូចក្រលៀនជិតមួយឆ្នាំដោយគ្រូពេទ្យប្រាប់ ថា ត្រូវព្យាបាលលាងក្រលៀនមួយអាទិត្យ២ដង តែគាត់អត់លុយ ក៏គិតខ្លីសម្លាប់ខ្លួនហើយយកទាំងកូនប្រុសស្លាប់ទៅជាមួយ ព្រមទាំងសរសេរសំបុត្រទុកឱ្យគត់ មុននឹងធ្វើឃាតកូន និងធ្វើអត្តឃាតខ្លួនគាត់ ៕ ដោយ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *