កូដកម្មនៅបារាំង ជុំវិញផែនការកំណែទម្រង់ សោធននិវត្តន៍ បានរំខានដល់ការដឹកជញ្ជូន

បរទេស ៖ លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងអាជ្ញាធរដឹកជញ្ជូនសាធារណៈបារាំងបាននិយាយកាលពីថ្ងៃអាទិត្យថា«សកម្មភាពឧស្សាហកម្មនៅក្នុងប្រទេសបារាំងជុំវិញការកែប្រែប្រាក់សោធននិវត្តន៍ ដែលបានគ្រោងទុករបស់រដ្ឋាភិបាលនឹងបង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនសាធារណៈជាថ្មីម្តងទៀតនៅថ្ងៃអង្គារទី៧ឆ្នាំ២០២៣នេះ»។

កូដកម្មលើកទី៦ គិតចាប់តាំងពីដើមឆ្នាំមកនេះ សហជីពនានាកំពុងអំពាវនាវឱ្យមានកូដកម្មនិងបាតុកម្មថ្ងៃអង្គារទី៧មីនានេះនៅទូទាំងប្រទេស ក្នុងគោលបំណងឱ្យមានចំនួនអ្នកចូលរួមយ៉ាងច្រើនជាថ្មីម្តងទៀត ដែលឃើញការតវ៉ាដ៏ធំលើកដំបូងនៅថ្ងៃទី ១៩ ខែមករា នៅពេលដែលមនុស្សជាងមួយលាននាក់បានដើរក្បួនតវ៉ាប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍។

លោក ក្លេម៉ង់ បូន (Clement Beaune) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ France 3 ថា «វានឹងមានផលប៉ះពាល់យ៉ាងខ្លាំង ,លោករំពឹងថាកូដកម្មនឹងក្លាយជា ការលំបាកបំផុតមួយសម្រាប់អ្នកដំណើរចាប់តាំងពីការចាប់ផ្តើមនៃការតវ៉ា ហើយសម្រាប់មនុស្សភាគច្រើន វានឹងក្លាយការរំខានយ៉ាងពិតប្រាកដ»។

សហជីពមួយចំនួនដូចជា សហជីពក្បាលរឹង CGT បានអំពាវនាវឱ្យមានកូដកម្មដើរចេញពីការងារនៅតាមរោងចក្រចម្រាញ់ប្រេង និងនៅប្រតិបត្តិករផ្លូវដែកជាតិ SNCF ។

លោក ហ្វីលីព ម៉ាទីណេស (Philippe Martinez) ប្រធានសហជីព CGT បានប្រាប់ទស្សនាវដ្តីប្រចាំសប្តាហ៍របស់បារាំង JDD ថា «យើងកំពុងចាប់ផ្តើមធ្វើរឿងល្អប្រសើរឡើង។ បាល់ឥឡូវនេះកំពុងស្ថិតនៅក្នុងតារាងរបស់ប្រធានាធិបតី។ វាអាស្រ័យលើគាត់ក្នុងការដកចេញនូវកំណែទម្រង់នេះ»។

លោកអេមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនារាំង កំពុងជំរុញឱ្យមានកំណែទម្រង់ ដែលនឹងបង្កើនអាយុចូលនិវត្តន៍អប្បបរមាពី ៦២ ទៅ ៦៤ ឆ្នាំ ដោយហៅវាថា «មានសារៈសំខាន់ដើម្បីបញ្ចៀសការដួលរលំនៃប្រព័ន្ធសោធននិវត្តន៍របស់រដ្ឋ»។

កូដកម្ម​បានបង្អាក់ការ​ផលិត​ថាមពល​រួច​ហើយ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​របស់​ក្រុមហ៊ុន EDF មួយ​ចំនួន។ ចំណែកក្រុមហ៊ុនផ្លូវដែករដ្ឋ SNCF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្លួនរំពឹងថារថភ្លើងល្បឿនលឿនមួយក្នុងចំណោម៥ខ្សែនឹងដំណើរការនៅថ្ងៃអង្គារនេះ»។ ក្រុមហ៊ុនបានព្យាករណ៍ថា «រថភ្លើងឆ្លងទីក្រុងស្ទើរតែទាំងអស់របស់ខ្លួននឹងត្រូវលុបចោល»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *