ម៉ូតូសិស្ស២គ្រឿងបើកបុកគ្នា របួស៣នាក់ នៅក្រុងប៉ៃលិន

ប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូកូនសិស្សនិងម៉ូតូកូនសិស្ស កើតឡើងនៅចំណុចជិតផ្លូវបំបែកវិហារឥស្លាម ស្ថិតនៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ស្រាល៣នាក់កាលពីថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៤និង១០នាទីល្ងាច។

សមត្ថកិច្ចនិយាយថា ភាគីម្ខាងឈ្មោះ ឌី នីសា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាហ៉ីជើង សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន(របួសធ្ងន់បែកក្បាល)បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខប៉ៃលិន1D-6519 ទិសដៅពីលិច ទៅកើតបើកបរលឿន។

លុះដល់ចំណុចខាងលើ ក៏ជ្រុលទៅបុកភាគីម្ខាងទៀតឈ្មោះ រិន សុខទៀង ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្សរស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុង-ខេត្តប៉ៃលិន(របួសស្រាល)បើកបរម៉ូតូម៉ាកtoday ពណ៌ផ្កាឈូកស៊េរីឆ្នាំ២០២១ គ្មានស្លាកលេខ ត្រូវភាគីទី១បុកពីក្រោយនិងមានអ្នករួមដំណើរម្នាក់ឈ្មោះ ជា ស្រីអូនភេទស្រីអាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាហុីជើង សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន(របួសស្រាល)។

បច្ចុប្បន្ន ភាគីទាំងសងខាងត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ,ចំណែកវត្ថុតាង កម្លាំងជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយកមករក្សាទុក រង់ចាំការដោះស្រាយតាមនីតិវិធី៕ ដោយ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *