ចាប់បាន៣នាក់ គប់ដុំថ្មចំយុវជនម្នាក់ស្លាប់ នៅខេត្តតាកែវ

តាកែវ ៖ ជនសង្ស័យ៣នាក់ ក្នុងចំណោម៥នាក់ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បាន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃ១០ខែមីនា ឆ្នាំ២០២៣ ក្រោយក្រុមជនសង្ស័យ ធ្វើសកម្មភាពគប់ដុំថ្ម ចំយុវជនម្នាក់កាលពីវេលា ម៉ោង២រំលងអធ្រាត្រថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ67-68 ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយាស្រុកត្រាំកក់ ខេត្តតាកែវ ។ 

សមត្ថកិច្ចនិយាយថា ជនសង្ស័យទី១-ឈ្មោះ ប្រាក់ វិដន អាយុ១៧ឆ្នាំ ទី២-ឈ្មោះគូ កក្កដា ហៅកាក់ អាយុ២៤ឆ្នាំ និងទី៣-ឈ្មោះ ហុឹម ប៊ុននីហៅនុយ អាយុ១៩ឆ្នាំ ។ ពួកគេមានទីលំនៅ នៅភូមិពេជ្រចង្វា ឃុំបឹងត្រាញខាងត្បូង ។ចំណែកជនសង្ស័យ២នាក់ទៀត កំពុងគេចខ្លួន មានទីលំនៅក្នុងភូមិឃុំតែមួយ ឯជនរងគ្រោះមានឈ្មោះ គឺ ជា ភេទប្រុសអាយុ២៧ឆ្នាំទី មានលំនៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា បានបាត់បង់ជីវិត ។ 

សមត្ថកិច្ចដឹងឱ្យទៀតថា នៅយប់កើតហេតុ មានជនសង្ស័យមួយក្រុម មានគ្នាចំនួន៥នាក់ ជិះម៉ូតូ02គ្រឿង ម៉ាកសង់សេ125 និងម៉ាក អុិចសុិនទរ័ បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះ កំពុងបើកម៉ូតូឌុបគ្នា តាមផ្លូវជាតិលេខ៣ ពីជើងមកត្បូង បណ្ដាលឲ្យត្រូវមួយដុំថ្មចំទ្រូង រងរបួសធ្ងន់ដួលធ្លាក់ពីលើម៉ូតូ ត្រូវបានមិត្តភក្តិនិងគ្រួសារដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យក្រុងដូនកែវ តែជាអកុសលជនរងគ្រោះ បានស្លាប់ក្រោយពីដឹកដល់មន្ទីរពេទ្យ។

បន្ទាប់ពីទទួលបានព័ត៌មាន ពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចបានចុះ ទៅកាន់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងស្រាវជ្រាវ កសាងសំណុំរឿងទៅតាមនីតិវិធី និងដោយមានបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រមទាំងដឹកនាំ សម្របសម្រួលនីតិវិធី ដោយលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅថ្ងៃទី១០ ខែមីនាឆ្នាំ២០២៣ វេលាម៉ោង៩ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ ម៉ាកអុិចសុិនទ័រ ពណ៌ខ្មៅគ្មានផ្លាកលេខ ចំនួនមួយគ្រឿង ៕ ដោយ ៖ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *