ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួន នាថ្ងៃពុធ ទី១៥ ខែមីនាឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទីយប់អធ្រាត្រ នៅចំណុចការ៉ាស់សាំងឈ្មោះ លីមទ្បុង ម្តុំអូរ១ ស្ថិតក្នុងភូមិ៥សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីលួច ។

សមត្ថកិច្ចនិយាយថា ដំបូងកម្លាំងនគរបាលជំនាញខេត្តព្រះសីហនុ បានធ្វើការជិះម៉ូតូល្បាតតាមដងផ្លូវដែលងាយរងគ្រោះ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះដល់ចំណុចការ៉ាស់សាំងឈ្មោះ លីមទ្បុង ម្តុំអូរ១ ស្ថិតក្នុងភូមិ៥ សង្កាត់៤ បានប្រទះឃើញជនសង្ស័យ ២នាក់ កំពុងអឺតមើលផ្ទះប្រជាពលរដ្ឋគួរឱ្យសង្ស័យ ពេលនោះសមត្ថកិច្ចក៏បានចូលទៅសួរនាំនិងត្រួតពិនិត្យ ស្រាប់តែជនសង្ស័យទាំង២នាក់នោះបានរត់គេចខ្លួន ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនបានម្នាក់និងបក្សពួក១នាក់ទៀតបានរត់គេចខ្លួន ។ 

សមត្ថកិច្ចមិនទាន់បានបង្ហាញពីអត្តសញ្ញាណជនសង្ស័យឡើយ ហើយសម្ភារវត្ថុតាងចាប់យកបានរួមមាន ម៉ូតូ១គ្រឿងម៉ាក SIRIUS FI ពណ៌ខ្មៅ គ្មានស្លាកលេខ, ទូរសព្ទ១ គ្រឿងម៉ាក VIVO ពណ៌ទឹកសមុទ្រ,ទូរសព្ទ១គ្រឿងម៉ាកOPPP ពណ៌ខ្មៅ ,ដែកកាប់អូតូចំនួន២ ,កន្រ្តៃធំកាត់ខ្សែភ្លើង១ដើម , កន្រ្តៃតូចកាត់ខ្សែភ្លើង១ដើម,ទួណឺវីចំនួន២ ដើម,ទួណឺវីសភ្លើងចំនួន២ ដើម ,កូនកាំបិតចំនួន៤ដើម និងសោទ្បែម ចំនួនមួយ។

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះសីហនុ បាននិងកំពុងធ្វើការសួរនាំ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *