អគ្គិភ័យឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្ត អស់ទាំងស្រុង

ភ្នំពេញ ៖ ទីតាំងឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង កើតឡើងនៅវេលាម៉ោង០៨ និង២០ នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចទីតាំងឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្ត ភូមិបាយ៉ាបតាមបណ្ដោយផ្លូវឧកញ៉ាម៉ុង ឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះគីម ហួត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងបន្លាស់រថយន្ត។ ប្រភេទសំណង់ដែលឆេះជាឃ្លាំងថ្មបេតុងប្រក់ស័ង្កសី មានទំហំ១៦ម៉ែត្រគុណនឹង២០ម៉ែត្រ ហើយឆេះរាលដាលដល់រថយន្តCamery(បាឡែន) ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AE-5389 រួមទាំងឆេះគ្រឿងបន្លាស់រថយន្ត និងប្រេងម៉ាស៊ីនអស់ទាំងស្រុង តែពុំបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន២៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៦០ឡាន និងរថយន្តជំនួយអន្តរាគមន៍ពន្លត់រួមមាន រថយន្តក្រុមហ៊ុនOCICទីក្រុងរកោះពេជ្រ ចំនួន៤គ្រឿង,រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារ ចំនួន៥គ្រឿង,រថយន្តកងពលតូចលេខ70ចំនួន៣គ្រឿង ហើយពន្លត់ចប់​នៅម៉ោង១០ព្រឹក នាថ្ងៃខែឆ្នាំដដែល៕

Leave a Reply

Your email address will not be published. Required fields are marked *