នគរបាលខណ្ឌឫស្សីកែវ ឃាត់រថយន្តកែច្នៃបំពង់ស៊ីម៊ាំង ១៦គ្រឿង

ភ្នំពេញ ៖ នគរបាលខណ្ឌឫស្សីកែវ បានចុះឃាត់រថយន្ត ១៦គ្រឿងដែលប្រមូលផ្តុំគ្នានៅស្ថានីយ៍ប្រេង១កន្លែងចំនួន១៦គ្រឿង ដែលរថយន្តទាំងនោះ សង្ស័យកែច្នៃបំពង់ស៊ីម៊ាំង ខុសបច្ចេកទេស តែខាងអ្នកបើកបររថយន្តមិនព្រមហើយសមត្ថកិច្ចបានចុះស្ទួចយករថយន្ត ទៅត្រួតពិនិត្យបច្ចេកទេស កាលវេលាម៉ោង៩យប់ថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២៣ នៅចំណុចក្បែរក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតនៅភូមិលូ  សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានបញ្ជាក់ថា យោងតាមការកិច្ចប្រជុំឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទាំង១៤ខណ្ឌនិងផ្នែកជំនាញការិយាល័យចរាចរណ៍ផ្លូវគោកត្រូវឃាត់រថយន្តឬម៉ូតូកែច្នៃខុសបច្ចេកទេសត្រូវឃាត់ជាបន្ទាន់ ទើបនៅយប់កើតហេតុលោក បានចាត់កងកម្លាំងខណ្ឌចុះបង្រ្កាប។

លោកអធិការខណ្ឌបន្តថា ​ លទ្ធផលបង្ក្រាបក្រុមរថយន្តកែច្នៃបំពង​សម្លេងខុសបច្ចេកទេស(ស៉ីម៊ាំង​ប្រែន)​ ​នៅទីសាធារណៈ​នៅក្នុងភូមិសាស្ត្រខណ្ឌ​ប្ញស្សីកែវ ដឹកនាំដោយ លោក ផល មេសា អធិការរង,លោក ម៉ក់ សោភ័ណ្ឌ នាយប៉ុស្តិ៍ច្រាំងចំរេះ១លោក ចាន់ រាំបូ ឋាន:នាយផ្នែកយុត្តិធម៍និងលោក ហុឹម គីមសាន ឋាននាយប៉ុស្តិ៍ស្វាយប៉ាក បានចុះស្ទូចរថយន្តបានចំនួន១៦គ្រឿង ។

បច្ចុប្បន្ន សមត្ថកិច្ចការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញនាំរថយន្តទាំង១៦គ្រឿងទៅរក្សាទុកបណ្ដោះអាសន្នសិន ៕ដោយ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *