ឆ្លងចរន្តអគ្គិសនីនៅបង្គោលភ្លើង ផ្ទុះផ្អើលប្រជាពលរដ្ឋទាំងយប់អធ្រាត្រ

ភ្នំពេញ ៖ បង្គោលភ្លើងមួយកន្លែងត្រូវបានឆ្លងចរន្តអគ្គិសនី ផ្ទុះផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់ អ្នកខ្លះក៏បានទាក់ទងទៅសមត្ថកិច្ចឱ្យចេញរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុចំនួន៣គ្រឿង កើតឡើងកាលពីវេលាម៉ោង២ និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចច្រកចូលវត្តកំសាន្ត តាមបណ្ដោយផ្លូវលេខ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ដំបូងឡើយគាត់ឃើញអណ្ដាតភ្លើងឆាបឆេះខ្សែភ្លើង នៅបង្គោលភ្លើងជិតច្រកចូលវត្តកំសាន្ត បង្កជាអគ្គីភ័យផ្ទុះយ៉ាងខ្លាំងធ្វើឱ្យប្រជាពលរដ្ឋមានការ ភ្ញាក់ផ្អើលទាំងយប់អធ្រាត្រ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់ដើម្បីពន្លត់អគ្គីភ័យ និង មានអ្នកខ្លះបានទាក់ទងទៅខាងរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុចំនួន៣គ្រឿងមកជួយ។

បន្ទាប់មកសមត្ថកិច្ចបានទាក់ទងទៅខាងEDCដើម្បីបិទបារ៉ែតភ្លើងកុំឱ្យមានការផ្ទុះបន្តទៀត ក្រោយមកយកម្លាំងពន្លត់អគ្គីភ័យបាញ់ទឹករលត់ទាំងស្រុងទៅវិញនៅវេលា ម៉ោង២និង៥០នាទីនៅយប់ថ្ងៃខែឆ្នាំដដែល។ចំពោះអគ្គីភ័យឆាបឆេះនេះគឺខូចខាតតែប្រអប់កុងទ័រភ្លើងនិងខ្សែភ្លើងតែប៉ុណ្ណោះអត់មានអ្នករងរបួសឬក៏ឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋនោះទេ៕ដោយធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *