រ៉ឺម៉កម៉ូតូដឹកខ្ទឹម ប្រឹងបើកឡើងស្ពាន ហៀរសាំងប៉ះក្បាលប៊ូស៊ី ឆេះមួយប្រ៉ាវ

ភ្នំពេញ ៖ រ៉ឺម៉កម៉ូតូមួយគ្រឿងដឹកខ្ទឹមពេញ ខំប្រឹងបើកឡើងស្ពានព្រះមុនីវង្ស ស្របពេលបេនប្រេងសាំងហៀរមកប៉ះក្បាលប៊ូស៊ីម៉ូតូ បង្កជាអណ្តាតភ្លើងឆាបឆេះ ហើយត្រូវបានអ្នកធ្វើមានបំពង់ពន្លត់តាមរថយន្ត ទាញយកមកបាញ់ជួយទាន់ពេល កើតឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី២០ មីនា ឆ្នាំ២០២៣ លើស្ពានព្រះមុនីវង្ស សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

តាមសម្តីរបស់កម្មករដឹកខ្ទឹមបានដឹងថា ខ្ទឹមទាំងអស់នេះ ដឹកចេញពីដេប៉ូមួយកន្លែង នៅតាមផ្លូវលេខ៣៦៩ ជិតផ្សារច្បារអំពៅ យកទៅឱ្យម៊ូយនៅផ្សារដេប៉ូ ,ខណៈកំពុងបើកឡើងស្ពានស្រាប់តែបេនសាំង ហៀរមកប៉ះក្បាលប៊ូស៊ីម៉ូតូបង្កជាអណ្តាតភ្លើងឆាបឆេះ ហើយត្រូវអ្នកធ្វើដំណើរមានបំពង់ពន្លត់តាមរថយន្ត ក៏ទាញយកមកជួយបាញ់ពន្លត់ទាន់ពេល ។

បច្ចុប្បន្នសមត្ថកិច្ចជួយ សម្រួលនិងយករ៉ឺម៉កចេញពីគល់ស្ពានដើម្បីកុំឱ្យមានការកកស្ទះ ។ សូមបញ្ជាក់ថាករណីនេះមិនបង្ករបួសដល់មនុស្សនោះទេ៕ (ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *