អាពួកម៉ាក់ បង្ហោះដល់ណាហើយនឹង ? អុញភ្លេចមើលដល់អធិការល្មម

កំពង់ស្ពឺ ៖ តាមការឱ្យដឹងព័ត៌មានពី លោកវរសេនីយ៍ឯក ឃុត​ សុផល​ អធិការ​ នគរបាលស្រុក​សំរោងទង​ ថា ក្មេង​ប្រុស២នាក់​ រស់នៅ​ក្នុងខេត្ដ​កំពង់ស្ពឺ​ ត្រូវ​បាន​កំលាំងនគរបាល​ឃាត់ និងនាំយកមកអធិការដ្ឋាន​ន​គ​របាលស្រុក​សំរោងទង​ ដេីម្បី​ធ្វើ​ការអប់រំណែនាំ​ និ​ងពិនិត្យ​លេីករណី​មួយចំនួន​បន្ដ(សាកសួរ​តាមនីតិវិធី​)។ 

ក្មេងទាំងពីដែលបង្ហោះម៉ូតូមានឈ្មោះ ១. គង់ គីមីត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(អ្នកបើក) និងទី២ យ៉ាង សុខលាង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអង្គរជា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  (អ្នកជិះក្រោយ) ។ 

ពួកគេបានសកម្មភាព ជិះម៉ូតូបង្ហោះតាមផ្លូវជាតិលេខ៤​ ម៉ូតូម៉ា​ក​ហុងដា​ សេរីឆ្នាំ២០២២ ពាក់ស្លាក​លេខ កំពង់ស្ពឺ 1Y-5214 កាលពីថៃ្ងទី១៩ ខែឧសភា ២០២៣​ រសៀល​ម៉ោង​៥ល្ងាច ។ សូមប្អូនៗបញ្ឈប់សកម្មភាពបែបនេះទៅ ព្រោះទង្វើនេះ ជាទង្វើដែលសង្គមស្អប់ខ្ពើម ហើយអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងងាយបង្កគ្រោះថ្នាក់ ដល់ធ្វើដំណើរផ្លូវថ្នល់ផងដែរ ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *