ប្អូនស្រីដែលបាត់ម៉ូតូ ពេលបំពេញការងារស្ម័គ្រចិត្ត ទទួលថវិកាពីសម្ដេចតេជោ ៣០០០ដុល្លារ

ភ្នំពេញ ៖ បន្ទាប់ពីបានឃើញករណី យុវតីម្នាក់ បានបាត់ម៉ូតូមួយគ្រឿង ក្នុងពេលបំពេញការងារស្ម័គ្រចិត្ត SEAGames2023នោះសម្ដេចតេជោ នាយករដ្ឋមន្រ្តីបានប្រកាសផ្ដល់ថវិកា ជូនប្អូនស្រីចំនួន៣០០០ដុល្លារ ដើម្បីទិញម៉ូតូបានប្រើប្រាស់វិញ ។ 

យាមរយៈសារក្នុងបណ្ដាញសង្គម នៅយប់កណ្ដាលអធ្រាត្រ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានសរសេរថា « ល្ងាចនេះតាបានឃើញតាមបណ្តាញសង្គម អំពីចៅស្រី ផុន រ៉ាសុី ដែលជាយុវជនស្ម័គ្រចិត្ត មកចូលរួមជួយបម្រើ ដល់ការប្រកួតសុីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ 3,000$ សម្រាប់ទិញម៉ូតូមក ប្រើប្រាស់វិញ។ សូមចៅទាក់ទងជាមួយ លោក សេង ទៀង តាមទូរសព្វ័លេខ012 961 971 ដើម្បីទទួលយកថវិកា ។ 

សូមរំលឹកថា តាមគណនេយ្យហ្វេសបុកជនរងគ្រោះបង្ហោះថា នាងខ្ញុំឈ្មោះ ផុន រ៉ាស៊ី ជាអ្នកស្ម័គ្រចិត្ត នៅទីលាន AZ Group Cricket Oval ( ផ្លូវ60ម៉ែត្រ) បានបាត់ម៉ូតូ Honda Dream ពណ៌ខ្មៅ កាលពីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ2023 អំឡុងពេលធ្វើការស្ម័គ្រចិត្ត។ បើសិនជាបងប្អូនបានឃើញ ភិនភាគម៉ូតូដូចរូបខាងក្រោម សូមជួយទាក់ទង មកនាងខ្ញុំផង តាមរយ:លេខ096 756 99 75 /067 82 50 78 ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *