បុរសម្នាក់គិតខ្លីចងក នៅរោងគោក្រោយផ្ទះ

ពោធិ៍សាត់ ៖ បុរសម្នាក់គិតខ្លី បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន កើតឡេីងត្រង់ចំណុចរោងគោខាងក្រោយផ្ទះរបស់សព ស្ថិតនៅភូមិចំរេះ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃចន្ទ ទី២៩ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១០ព្រឹក ។

នគរបាលស្រុកកណ្ដៀងបានឱ្យដឹងថា សពឈ្មោះ ផល្លា រក្សា ភេទប្រុស   អាយុ២៩ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលេីបានចងកនឹងកន្សែងពោះគោ ពណ៌បៃតងនៅនឹងរោងគោក្រោយផ្ទះ។ សពត្រូវបានក្រុមគ្រួសារស្រាយចំណងនិងលាងសម្អាតដាក់តម្កល់លេីគ្រែក្រោមផ្ទះរួចហើយ ។ 

យោងតាមការពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញកោសល្យវិច័យ ខេត្តពោធិ៍សាត់និងការបំភ្លឺជុំវិញកន្លែងកេីតហេតុ បានបញ្ជាក់ថា «សាកសពឈ្មោះ ផល្លា រក្សា ស្លាប់បណ្តាលមកពីធ្វេីអត្តឃាត(ចងកសម្លាប់ខ្លួន)ពិតប្រាកដមែនហើយសាកសពស្លាប់លើស១២ម៉ោងឡើង ដែលការស្លាប់នេះពុំមានពាក់ព័ន្ធនឹងអំពើហិង្សាឬឃាតកម្មឡើយ»។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យឈ្មោះ ឱ សុខនី ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើត្រូវជាម្តាយរបស់សពយកតម្កល់ធ្វើបុណ្យតាមប្រពៃណី៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *