អាជ្ញាធរខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យ ទីតាំងមួយកន្លែង សង្ស័យមានបង្កប់ល្បែងស៉ីសង

ភ្នំពេញ ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួននៅតែបន្តបង្ហោះជាសាធារណៈថាទីតាំងយីហោ «ក្រុមហ៊ុន ស៉ីងវៃ» មានបង្កប់ល្បែងស៊ីសងខុសច្បាប់ដ៏ធំនៅខាងក្នុង  ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា បានចុះដល់ទីតាំងនិងត្រួតពិនិត្យជាក់ស្ដែង «ពុំឃើញមានដូចការចុះផ្សាយនោះឡើយ»។

សមត្ថកិច្ចបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៣នេះ លោក ថេង សុថុល អភិបាលខណ្ឌ ៧មករា បានចាត់ឱ្យលោក ណុប ផា អភិបាលរងទទួលបន្ទុកដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់ នៅចំណុចទីតាំងយីហោ ក្រុមហ៊ុន ស៉ីងវៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣២ កែងផ្លូវលេខ១១៥ សង្កាត់វាល់វង់ ខណ្ឌ៧មករាតែពុំមានអ្វីពាក់ព័ន្ធបទល្មើសនិងល្បែងស៉ីសងឡើយ។

សមត្ថកិច្ចបន្តថា ការចុះត្រួតពិនិត្យនេះ អាជ្ញាធរបានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និង បានធ្វើកិច្ចសន្យានៅចំពោះមុខជាមួយសមត្ថកិច្ចហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម ហើយក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមនីតិវិធីច្បាប់៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *