ភ្លើងឆេះខុនដូ Golden one icenter ជាន់ទី៣៨ មិនដឹងមូលហេតុ

ភ្នំពេញ ៖ មានករណីភ្លើងឆេះខុនដូ នៅជាន់ទី៣៨ បានកើតឡើងនៅចំណុចខុងដូ Golden one icenter ផ្លូវ៣៦០ក្រុមទី៤៧ ភូមិ០៧សង្កាត់ទួលស្វាយព្រៃ០១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង​ ០៩និង ៤៥នាទីយប់ ថ្ងៃចន្ទទី១២ខែមិថុនាឆ្នាំ២០២៣កន្លងទៅ បណ្តាលឱ្យឆេះអស់២បន្ទប់ ចំពោះមូលហេតុកំពុងស្រាវជ្រាវ ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងមាន២នាក់រួមមាន ១-ម្ចាស់ទីតាំងឈ្មោះឈុន សម្បតិ្ត ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ និង ២-ឈ្មោះTeng chengYuen ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន ទាំង២នាក់មានមុខរបរជាម្ចាស់ខុងដូ។

សមត្ថកិច្ចបន្តថា ប្រភេទសំណង់ដែលឆេះសង់អំពីថ្មបេតុង ទំហំ៤ម៉ែត្រគុណនឹង៤ម៉ែត្រ បណ្តាលឱ្យឆេះអស់២បន្ទប់អស់ទាំងស្រុង នៅជាន់ទី៣៨ តែពុំបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

ភ្លាមៗនោះមានរថយន្តការិយាល័យ​អគ្គិភ័យ​ពន្លត់អគ្គិភ័យរាជធានី ចំនួន១៥គ្រឿង តែមិនបានប្រេីប្រាស់ទឹក និង រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន ០២គ្រឿង   មិនបានប្រើប្រាស់ទឹក ព្រមទាំងរថយន្តផ្សារទំនើបអូឡាំព្យាចំនួន ០២គ្រឿង ក៏មិនបានប្រើប្រាស់ទឹក ហើយភ្លើងបានរលត់នៅម៉ោង ១២អធ្រាត្រ នាថ្ងៃខែឆ្នាំដដែល៕(ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *