កម្លាំងគណៈកម្មការផ្សារអូរឫស្សីបានបន្តលាងសំអាតបរិស្ថានអនាម័យនៅបរិវេណផ្សារជាប្រចាំ

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពី លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានឲ្យរថយន្តបាញ់របស់រដ្ឋបាលខណ្ឌ សហការជាមួយកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារអូរឫស្សីបន្តយកចិត្តទុកដាក់ពីបញ្ហា បរិស្ថាន អនាម័យ សន្តិសុខសណ្ដាប់ធ្នាប់ជាប្រចាំដើម្បីរក្សាអនាម័យនិងសណ្ដាប់ធ្នាប់ ក្នុងបរិវេណផ្សារឲ្យបានល្អប្រសើរ។ ជាពិសេសបានបាញ់ទឹកលាងសំអាត ជាប្រចាំសប្តាហ៍ដើម្បីមិនឲ្យមានក្លិនឆ្អេះឆ្អាប ស្អុយ ទីតាំងដែលមានជាតិខ្លាញ់ និងដីប្រឡាក់ ជូនដល់អតិថិជនចូលផ្សារក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារផងដែរ ធ្វើយ៉ាងណាឲ្យមានសោភ័ណ្ឌភាព និងអនាម័យស្អាតល្អ។

លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូរឬស្សី បានលើកឡើងថាដោយមានការណែនាំនិងយកចិត្តទុកដាក់ពី លោកអភិបាលខណ្ឌ៧មករា  បានបញ្ចូនរថយន្តបាញ់ទឹករបស់រដ្ឋបាលខណ្ឌ ដើម្បីជួយបាញ់ទឹកលាងសំអាត បរិស្ថានអនាម័យ ដូច្នេះក្នុងនាមលោកជាប្រធានគណៈកម្មការផ្សារលោកបានបញ្ជាក់ថាកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារបានយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ និងបានយកថ្ងៃព្រហស្បតិ៍នៃសប្តាហ៍ ធ្វើការបាញ់ទឹកសាប៊ូ លាងសំអាត ក្នុងបរិវេណផ្សារ ជាប្រចាំ។

លោក ប្រធានគណៈកម្មការផ្សារអូរឬស្សី បន្ថែមទៀតនោះ ក្រៅពីការបាញ់ទឹកលាងសំអាត បរិស្ថានអនាម័យ នោះ កម្លាំងគណៈកម្មការផ្សារនៅតែបន្តយកចិត្តទុកដាក់ពីបញ្ហា សណ្ដាប់ធ្នាប់ជុំវិញបរិវេណផ្សារជៀសវាងបង្កការកក់ស្ទះដល់ពលរដ្ឋដែលដំណើរឆ្លងកាត់ផ្សារ ឬចេញចូលផ្សារ ជាដើម៕ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *