នគរបាលព្រហ្មទណ្ឌក្រសួងដេញចាប់បានចោរឆក់ បានម្នាក់ទាំងព្រឹកនៅខណ្ឌ៧មករា

ភ្នំពេញ :ជនសង្ស័យ០១នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ប្រដេញចាប់ប្រផាប់ប្រភីង បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ពីជនបរទេស កំពុងឈរ នៅចំណត ចាំឡានក្រុង ហេតុការណ៍នេះ កាលពីវេលាម៉ោង០៥ និង០០នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នៅតាមបណ្តាលផ្លូវ២១៧ សង្កាតវាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យ ហ៊ាន ភក្កី អាយុ២៤ឆ្នាំ មុនរបរនិងស្នាក់នៅមិនពិតប្រាកដ។ហើយជនសង្ស័បានសារភាពថាខ្លួននិងបក្សពួក ម្នាក់ទៀតបានធ្វើសកម្មភាពធ្លាប់ឆក់ខ្សែក ពីបុរសជនជាតិឥណ្ឌាម្នាក់ បានសម្រេច កាលពីថ្ងៃទី២០ ឧសភា២០២៣ ណ្តាយនៅផ្លូវលេខ៣៧៦ ភូមិ៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

​សមត្ថកិច្ចបានដឹងទៀតថា មុនកើតហេតុ កម្លាំងជំនាញកំពុងល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញ ជនសង្ស័យ០៤នាក់ជិះ០៤គ្រឿង មានម្នាក់បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ពីជនបរទេស កំពុងចាំចំណុតឡានក្រុងនៅតាមបណ្ដោយផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មិនសម្រេច ភ្លាមៗនោះ កម្លាំងជំនាញ បានប្រដេញប្រផាប់ប្រភីង រហូតដល់ចំណុចទល់មុខមន្ទើរពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទើបឃាត់ខ្លួនបាន ជនសង្ស័យ ០១នាក់ ។

បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនិងកសាងសំណុំរឿង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។សំណាង ៩៦

Leave a Reply

Your email address will not be published. Required fields are marked *